គ្រួសារយោធិនពលី ថ្លែងអំណរគុណសម្តេចធិបតី ដែលបានជួយដោះស្រាយបំណុល

2025/08/04 07:51:12 pm        545

គ្រួសារយោធិនពលីក្នុងការប៉ះទង្គិចរវាងយោធាកម្ពុជា និងយោធាថៃ បាន​ថ្លែង​អំណរ​គុណ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានជួយដោះស្រាយបំណុល ដើម្បី​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ។

ក្រោយពេលយោធាកម្ពុជា និងយោធាថៃ បានប៉ះទង្គិច​គ្នានៅ​តា​ម​បន្ទាត់​ព្រំដែន​រហូត​ធ្វើ​ឱ្យ​យោធា​កម្ពុជា​មួយចំនួនបានបាត់បង់ជីវិតនោះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​ផ្ញើ​សារចូលរួមរំលែកមរណទុក្ខ និងផ្តល់ជាថវិកាជូនគ្រួសារសពជាបន្តបន្ទាប់។ ក្នុងនោះ ដោយ​មើលឃើញពីបញ្ហាហិរញ្ញវត្ថុជាកម្ចីរបស់យោធិនពលីជាមួយបណ្តាធនាគារ និង​គ្រឹះស្ថា​ន​មី​ក្រូហិ​រញ្ញវត្ថុ ក៏ដូចជាតបតាមការអំពាវនាវរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី អំពាវនាវ​ឱ្យ​លុប​ចោល​បំណុល​នោះ មានគ្រួសារយោធិនពលី បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានគិតគូរដល់ការលំបាករបស់ពួកគាត់ ក្រោយ​យោធិនជាមេគ្រួសារត្រូវបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិ។

គ្រួសារយោធិន ដែលត្រូវបានធនាគារលុបចោលបំណុល លើកឡើងថា ការលុប​ចោល​បំណុល​នេះ​ គឺជាការគិតគូរយ៉ាងម៉ត់ចត់បំផុត និងសម្រាល​បន្ទុ​កហិ​រញ្ញ​វត្ថុ​ជូន​ក្រុម​គ្រួសារ​យោធិន​ពលី​នីមួយ​ៗ​។

សូមជម្រាបថា តបតាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីលារលុបចោលបំណុលនេះ បណ្តា​ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាន​ប្រកាស​ចូល​រួម​លុប​ចោល​បំណុល​ទាំង​អស់​របស់​យោធិន​ពលី​ គឺតបស្នងសងគុណ ក៏ដូចជាការគោរព​ដល់​ការ​ពលី​ជីវិត​ក្នុង​បុព្វ​ហេតុ​នៃ​កិច្ច​ការ​ការពារ​ជាតិ និងជាការជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុដល់ព្រមទាំងក្រុមគ្រួសារ ក្នុង​ចំណែក​ណា​មួយ​ក្នុងអំឡុងពេលដ៏សែនលំបាក។

លើសពីនេះ បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នឹងចងចាំនូវការលះបង់ដ៏ធំធេង និង​វីរភាពដ៏ក្លាហានរបស់យោធិនពលីគ្រប់រូប នៅ​ក្នុង​បុព្វ​ហេ​តុ​នៃ​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា​៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm