កងកម្លាំងដឹកនាំដោយឃើដ បើកការវាយប្រហារនៅភាគខាងជើងស៊ីរី បង្កឲ្យមនុស្សយ៉ាងតិច ៧នាក់ រងរបួស

2025/08/04 09:21:08 pm        62

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ (SANA) បានរាយការណ៍ ដោយដកស្រង់សម្តីពីក្រសួងការពារជាតិស៊ីរីថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃើដ បានបើកការវាយប្រហារដោយ     គ្រាប់រ៉ូកែត និងកាំភ្លើងធំ នៅភាគខាងជើងប្រទេសស៊ីរី ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច ៧នាក់ រងរបួស ក្នុងនោះ មានទាហានស៊ីរី ៤នាក់ និងជនស៊ីវិល ៣នាក់។ 

ក្រសួងបាននិយាយថា ការវាយប្រហារនោះ បានកំណត់គោលដៅទៅលើភូមិមួយ នៅជិតទីក្រុង Manbij ក្នុងខេត្តភាគខាងជើងទីក្រុងអាឡិបប៉ូ (Aleppo) ដោយគ្រាប់រ៉ូកែត និងគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ ដោយពុំមានការទទួលខុសត្រូវ និងដោយមិនដឹងមូលហេតុ»។

ក្រសួងបានអះអាងថា តាមសេចក្តីរាយការណ៍ ការបាញ់គ្រាប់រ៉ូកែត និងកាំភ្លើងធំទាំងនោះ បានបំផ្លាញផ្ទះជនស៊ីវិលជាច្រើនខ្នង និងបានជំរុញឲ្យមានការឆ្លើយតបពីយោធាភ្លាមៗ ពីអង្គភាពកងទ័ពស៊ីរី នៅក្នុងតំបន់។

ក្រសួងការពារជាតិ បាននិយាយថា កងកម្លាំងស៊ីរី បានវាយរុញច្រានការប៉ុនប៉ងលួចចូលរបស់ក្រុមយុទ្ធជននៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅជិតប៉ុស្តិ៍យោធាមួយរបស់ខ្លួន នៅភាគខាងលិចទីក្រុង Manbij។

ជាការឆ្លើយតប កងកម្លាំងស៊ីរី បានបើក«ការវាយប្រហារយ៉ាងជាក់លាក់» ប្រឆាំងនឹងទីតាំងកាំភ្លើងធំរបស់ កងកម្លាំង SDF រួមទាំងជើងទម្របាញ់រ៉ូកែត និងកាំភ្លើងធំចល័ត ដែលបានរកឃើញនៅភាគខាងកើត   ទីក្រុងអាឡិបប៉ូ។

អរិភាពនេះ បានកើតឡើង ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនាពេលថ្មីៗនេះ រវាងទីក្រុងដាម៉ាស និងអាជ្ញាធរឃើដ ក្នុងគោលបំណងបង្ហាញជំហរឯកភាពលើបញ្ហាជាតិ និងសន្តិសុខក្តី។

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm