ក្រុមហ៊ុនទូរទស្សន៍ និងវិទ្យុ ERR បានរាយការណ៍ ដោយដកស្រង់សម្តីក្រសួងការពារជាតិរបស់ប្រទេសនេះថា អង្គការណាតូ អាចនឹងសម្រេចចិត្តដាក់ពង្រាយកងកម្លាំងសម្ព័ន្ធមិត្តអាល្លឺម៉ង់-ហូឡង់ នៅក្នុងទីក្រុង Parnu នៃប្រទេសអេស្តូនី។

ក្រសួងការពារជាតិរបស់ប្រទេសនេះ បានសង្កត់ធ្ងន់ថា៖«ការដាក់ពង្រាយកងកម្លាំងនេះ នឹងប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់យើងមិនត្រឹមតែអនុវត្តមុខងារបញ្ជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានបុគ្គលិកយោធាអេស្តូនី រួមទាំងទាហានផងដែរ។ នេះ គឺជាជំហានដ៏សំខាន់ជាយុទ្ធសាស្ត្រសម្រាប់កងកម្លាំងការពារជាតិ»។

យោងតាមទូរទស្សន៍ ERR បានឲ្យដឹងថា ការសម្រេចចិត្តចុងក្រោយលើបញ្ហានេះ នឹងធ្វើឡើង នៅឆ្នាំ ២០២៥។ ការដាក់ពង្រាយទាហានណាតូ ទាមទារឲ្យមានការបង្កើតហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការសាងសង់ ដែលក្រសួងការពារជាតិអេស្តូនី គ្រោងនឹងចំណាយថវិកាចំនួន ១៧ លានអឺរ៉ូ។
កាលពីថ្ងៃទី ១៧ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយថា ទីក្រុងមូស្គូ ចាត់ទុកការកសាងសក្ដានុពលយោធារបស់ទីក្រុង Tallinn រួមទាំងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបាញ់រ៉ូកែតចល័ត HIMARS របស់អាមេរិក ចូលទៅក្នុងឃ្លាំងអាវុធរបស់ប្រទេសនេះ ដែលជាផ្នែកមួយនៃការប្រើប្រាស់តំបន់បាល់ទិកដើម្បីប្រយោជន៍យោធា។