វិធានការពន្ធរបស់លោក Trump អាចនឹងពិបាកលុបចោល ក្រោយវាកំពុងកើបលុយឲ្យអាមេរិក

2025/08/04 11:35:38 pm        78

ការដាក់អត្រាពន្ធគយយ៉ាងទូលំទូលាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្តើមប្រមូលប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យរដ្ឋាភិបាលសហព័ន្ធរួចហើយ ដោយនេះជាប្រភពចំណូលថ្មី សម្រាប់ប្រទេសមានបំណុលច្រើន ពោលគឺជាអ្វីដែលអ្នកបង្កើតគោលនយោបាយអាមេរិក អាចចាប់ផ្តើមពឹងផ្អែកលើយុទ្ធសាស្ត្រនេះ។

ជាផ្នែកនៃដំណើរបេសកកម្ម ក្នុងការរៀបចំប្រព័ន្ធពាណិជ្ជកម្មសកល លោក Trump បានដាក់អត្រាពន្ធគយយ៉ាងខ្ពស់ លើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដោយភាគច្រើននឹងចូលជាធរមាននៅថ្ងៃទី៧ ខែសីហា។ សូម្បីតែនៅមុនពេលអត្រាពន្ធចុងក្រោយចាប់ផ្តើមចូលមាន ប្រាក់ចំណូលពីពន្ធដែលប្រមូលបានលើទំនិញនាំចូល បានកើនឡើងយ៉ាងខ្លាំង រហូតមកដល់ពេលនេះ នៅក្នុងឆ្នាំ២០២៥ នេះ។ ហើយបើយោងតាមទិន្នន័យពីក្រសួងរតនាគារ បានឲ្យដឹងថា កាពត្វកិច្ចពន្ធគយ រួមជាមួយនឹងពន្ធអាករមួយចំនួន បង្កើតបានទឹកប្រាក់ ១៥២ពាន់លានដុល្លារ រហូតដល់ខែកក្កដា ដែលប្រហែលកម្រិតទ្វេដងនៃចំនួន ៧៨ពាន់លានដុល្លារដែលប្រមូលបានក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២៤។

ជាការពិតណាស់ លោក Trump បានលើកឡើងជាប្រចាំនូវចំណូលពន្ធ ជាភស្តុតាង ដែលថា វិធីសាស្រ្តពាណិជ្ជកម្មរបស់លោក ដែលបានបង្កឲ្យមានភាពមិនច្បាស់លាស់ និងចាប់ផ្តើមធ្វើឲ្យអ្នកប្រើប្រាស់ចំណាយខ្ពស់ជាងមុននោះ គឺជាជ័យជម្នះ សម្រាប់សហរដ្ឋអាមេរិក។

ហើយសមាជិកនៃរដ្ឋបាលរបស់លោកបានអះអាងថា ប្រាក់ដែលបានមកពីពន្ធនេះ នឹងជួយបិទចន្លោះប្រហោងដោយសារការកាត់ពន្ធយ៉ាងទូលំទូលាយដែលសភាបានអនុម័តកាលពីខែកក្កដា ជាអ្វីដែលត្រូវបានគេរំពឹងថា នឹងធ្វើឲ្យរដ្ឋាភិបាលខាតបង់យ៉ាងហោចណាស់ ៣,៤សែនកោដិដុល្លារ។ បណ្ដាអ្នកវិភាគរំពឹងថា វិធានការដំឡើងពន្ធនេះ ប្រសិនបើនៅអនុវត្ត អាចប្រមូលប្រាក់ចំណូលបន្ថែមបានជាង ២សែនកោដិដុល្លារ ក្នុងទសវត្សរ៍ក្រោយ។ យ៉ាងណាក្ដី សេដ្ឋវិទូសង្ឃឹមយ៉ាងលើសលប់ថា វិធីសាស្ត្រនេះនឹងមិនកើតឡើងនោះឡើយ ហើយសហរដ្ឋអាមេរិកនឹងបោះបង់ចោលរបាំងពាណិជ្ជកម្មថ្មីនេះ ប៉ុន្តែអ្នកខ្លះទទួលស្គាល់ថា លំហូរនៃប្រាក់ចំណូលដ៏ច្រើនបែបនេះ អាចជារឿងពិបាកក្នុងការបញ្ចប់វិធានការបែបនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        39
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        71
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm