ថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិត នាំយកស្បៀងអាហារ និង​ថវិកា​ជូន​ដល់​វីរកងទ័ពជួរមុខ និង​ជនភៀសសឹក

2025/08/05 12:09:48 am        410

ថ្នាក់ដឹកនាំនៃសភាសម្ព័នសហជីពជាតិកម្ពុជា (NACC) និងកម្មករនិយោជិត បានចុះសួរសុខទុក្ខ និង​នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនជូនដល់វីរកងទ័ពជួរមុខ និង​ក្រុម​គ្រួសារកងទ័ព ដែលជាជនភៀសសឹក ស្ថិតនៅជំរុំភៀសសឹក នៅខេត្តឧត្តរមានជ័យ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័នសហជីពជាតិកម្ពុជា បានមានប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ជំនួយសប្បុរសធម៌​ទាំង​អស់នេះ បានមកពីការឧបត្ថម្ភ​ពី​សំ​ណាក់​ម្ចាស់​រោង​ចក្រ សហគ្រាស កម្មករ កម្មការិនី និងសប្បុរសជនផ្សេងៗទៀត ក្នុងគោល​បំណង​ជួយ​សម្រួល​ដល់​ទុក្ខ​លំបាក​ខ្លះៗរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងជួបការលំបាក។

នៅ​ក្នុងឱកាសនេះដែរ ប្រធានសភាសម្ព័នសហជីពជាតិកម្ពុជា បានអំពាវ​នាវ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ​បន្តផ្តល់ជំនឿជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរក្សានូវភាពស្ងៀមស្ងាត់ ដោយ​អត់ធ្មត់ ខណៈរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​កម្ពុជា​ លោកកំពុងតែខិតខំព្យាយាមពុពារទាំងផ្លូវយុត្តិសាស្រ្តការពារជាតិផង និងផ្លូវការទូតផង ធ្វើ​យ៉ាងណាឲ្យអន្តរជាតិបានដឹងឮនូវទង្វើរបស់ថៃមកលើកម្ពុជា ដើម្បីទាម​ទារ​យុត្តិធម៌​ជូន​វីរកង​ទ័ព​ខ្មែរ​ ដែលបានពលីជីវិតនៅសមរភូមិ និងដើម្បីកម្ពុជាទទួលបានសុខសន្តិភាពត្រឡប់មកវិញ។

សូមជំរាបជូនថា អំណោយដែលសភាសម្ព័នសហជីពជាតិកម្ពុជា និងកម្មករនិយោជិត ប្រគល់​ជូន​ដល់វីរកងទ័ព​ជួរមុខ និងក្រុមគ្រួសារកងទ័ព ដែលជាជនភៀសសឹក នៅខេត្តឧត្តរមានជ័យ មាន​ដូច​ជា៖ អង្ករ , ទឹកត្រី , ទឹកស៊ីអ៊ីវ, សៀងផ្អែម, មីកញ្ចប់, តង់, កន្សែង, កន្ទេល, Power Bank , សារ៉ុង​, នំកញ្ចប់ និងថវិការមួយចំនួនថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm