បាល់ទាត់៖ ខ្សែប្រយុទ្ធនីហ្ស៊េរីយ៉ា Ajayi Opeyemi Korede ត្រូវបានប្រកាសជាសមាជិកថ្មីរបស់ក្លិបបឹងកេតជាផ្លូវការហើយ ក្រោយចែកផ្លូវជាមួយវិសាខាដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០២២ ខាងមុខ។ ប្អូនបង្កើតរបស់អតីតសមាជិកក្រុមនាគខៀវបឹងកេត Ajayi Gbenga Samuel រូបនេះបានមកប្រកបអាជីពបាល់ទាត់ដំបូងនៅកម្ពុជាកាលពីឆ្នាំ២០១៩ មុនផ្ទេរទៅវិសាខានៅពាក់កណ្ដាលរដូវកាលរហូតដល់ចប់ឆ្នាំ២០២១។
ជាមួយការផ្ទេរទៅកាន់ទឹកដីខេមបូឌាអ៊ែរវ៉េរបស់ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះត្រូវបានអ្នកគាំទ្រក្រុមបឹងកេតសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ដ្បិតពួកគេបានដឹងច្បាស់ពីសមត្ថភាពរបស់ Ajayi Opeyemi ហើយរំពឹងថា រូបគេនឹងបង្កព្យុះភ្លៀងជាមួយបឹងកេតនារដូវកាលថ្មីទៀតផង។ គួរដឹងថា មុនមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា កីឡាករ Ajayi Opeyemi ធ្លាប់ចំណាយពេលជាង ៦ឆ្នាំមកហើយនៅប្រទេសថៃដោយធ្លាប់លេងឲ្យក្លិបមួយចំនួនដូចជាក្លិប Bangkok Glass, Rangsit United, Samut Prakan, Thonburi និង Khonkaen FC ជាដើម៕
អត្ថបទ៖ លី ឈុនឡា