អ្នកស្លាប់ដោយសារទឹកជំនន់ នៅវៀតណាម កើនដល់ ១០នាក់

2025/08/05 12:25:48 am        60

អាជ្ញាធរគ្រោះមហន្តរាយ កាលពីថ្ងៃអាទិត្យ (ទី៣ ខែសីហា) បានប្រាប់ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម បានកើនឡើងដល់ចំនួន ១០នាក់ហើយ។

ភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ នៅក្នុងខេត្ត Son La, Phu Tho, Tuyen Quang និងជាពិសេស ខេត្ត Dien Bien ដែលនៅដាច់ឆ្ងាយពីសហគមន៍ជាច្រើន។ ក្រសួងកសិកម្ម បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១០នាក់ បានបាត់បង់ជីវិត ហើយ ៧នាក់ផ្សេងទៀត រងរបួស នៅក្នុងឃុំ Tia Dinh និង Xa Dung របស់ខេត្ត Dien Bien។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ ដែលបាននិយាយថា ភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃសៅរ៍សប្ដាហ៍កន្លងមក បង្កឲ្យមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ។ កាលពីថ្ងៃសៅរ៍ អាជ្ញាធរមូលដ្ឋាន បានដាក់ពង្រាយឧទ្ធម្ភាគចក្រ ដើម្បីចូលទៅកាន់សហគមន៍នៅដាច់ឆ្ងាយពីគេ និងផ្តល់នូវសម្ភារផ្គត់ផ្គង់ចាំបាច់សំខាន់ៗ។

កាលពីល្ងាចថ្ងៃអាទិត្យ អ្នកស្រុកត្រូវបាននាំទៅកាន់តំបន់សុវត្ថិភាព ខណៈសេវាអគ្គិសនី និងទូរគមនាគមន៍ភាគច្រើន ត្រូវបានស្ដារឡើងវិញ។ កាលពីចុងខែកក្កដា គ្រោះទឹកជំនន់ស្រដៀងគ្នានេះ បានបណ្ដាលឲ្យមនុស្ស ៥នាក់ស្លាប់ ក្នុងខេត្ត Son La ដោយបានជន់លិចដំណាំ ហើយហូរនាំយកគោក្របី និងសត្វចិញ្ចឹមផ្សេងទៀត។ ប្រទេសវៀតណាម ឥឡូវនេះ កំពុងស្ថិតក្នុងរដូវព្យុះត្រូពិក ដែលជារឿយៗបណ្តាលឲ្យមានទឹកជំនន់ និងបំណាក់ដីដ៏អាក្រក់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm