ចិនអាចទិញបន្ទះឈីប Nvidia H20 ជាថ្មី ប៉ុន្តែមិនមែនសុទ្ធតែជាដំណឹងល្អនោះឡើយ

2025/08/05 12:30:42 am        53

២សប្តាហ៍ក្រោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia លោក Jensen Huang បានធ្វើការប្រឹងប្រែងដ៏គួរឲ្យទាក់ទាញ ដើម្បីបញ្ចុះបញ្ចូលទីផ្សារប្រទេសចិន ក្រុមហ៊ុនបន្ទះឈីបយក្សរបស់សហរដ្ឋអាមេរិក បានមើលឃើញខ្លួនឯងជាថ្មីម្តងទៀតថា ជាចំណុចនៃការចាប់អារម្មណ៍ នៅក្នុងទីក្រុងប៉េកាំង តែមិនមែនសុទ្ធតែនៅក្នុងផ្លូវល្អនោះឡើយ។

មួយថ្ងៃបន្ទាប់ពីនិយតករចិន បានកោះហៅតំណាងក្រុមហ៊ុនកាលពីថ្ងៃទី៣១ ខែកក្កដា ជុំវិញអ្វីដែលពួកគេចាត់ទុកថា «បញ្ហាសុវត្ថិភាពធ្ងន់ធ្ងរ» ទាក់ទងនឹងបន្ទះឈីបរបស់ក្រុមហ៊ុននោះ ការអត្ថាធិប្បាយពីសារព័ត៌មាន People's Daily ដែលត្រូវបានចាត់ទុកថា ជាស្ថាប័នផ្ដល់សាររបស់គណបក្សកុម្មុយនីស្ត បានដាក់ចំណងជើងថា «Nvidia តើខ្ញុំអាចទុកចិត្តអ្នកដោយរបៀបណា?»។

បន្ទះឈីបស្ថិតក្នុងមន្ទិលសង្ស័យ ដែលត្រូវបានគេស្គាល់ថា H20 រហូតមកដល់ពេលថ្មីៗនេះ គឺជាបន្ទះឈីបកម្រិតខ្ពស់បំផុតដែលក្រុមហ៊ុន Nvidia អាចលក់ទៅឲ្យប្រទេសចិនក្រោមការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ការនាំចេញយ៉ាងមានប្រសិទ្ធភាព កាលពីខែមេសា ក្នុងអំឡុងពេលសង្គ្រាមពាណិជ្ជកម្មកំពុងឡើងកម្ដៅ ប៉ុន្តែបានបញ្ជាក់កាលពីខែកក្កដាថា ខ្លួននឹងអនុញ្ញាតឲ្យមានការលក់ឡើងវិញ។

មន្ត្រីអាមេរិកមួយចំនួន បានពោលសរសើរការបន្ធូរបន្ថយការគ្រប់គ្រងការនាំចេញនេះថា ជាផលចំណេញដល់កិច្ចចរចាពាណិជ្ជកម្មដែលកំពុងបន្តមានជាមួយទីក្រុងប៉េកាំង។ ប៉ុន្តែសម្បទានជាក់ស្តែងនេះ បណ្ដាអ្នកវិភាគ លើកឡើងថា មិនមែនសុទ្ធតែជាដំណឹងល្អ សម្រាប់ប្រទេសចិននោះឡើយ។

អនុប្រធាន និងអ្នកវិភាគ នៅក្រុមហ៊ុនប្រឹក្សា Forrester Research លោក Charlie Dai បាននិយាយថា៖ «ការកែប្រែនូវការហាមឃាត់ លើបន្ទះឈីប H20 ផ្តល់នូវការធូរស្រាលរយៈពេលខ្លី សម្រាប់ឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសចិន។ តែយ៉ាងណាក្ដី វាអាចបន្ថយល្បឿននៃការសម្របខ្លួនប្រើប្រាស់បន្ទះឈីប ក្នុងស្រុក និងជះឥទ្ធិពលដល់ល្បឿននៃការពឹងផ្អែកខ្លួនឯងលើបច្ចេកវិទ្យា ស្របពេលជម្លោះភូមិសាស្ត្រនយោបាយកំពុងបន្តមាន»៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm