កាសែត The Washington Post សរសេរថា អសមត្ថភាពនៃទណ្ឌកម្ម ក្នុងការធ្វើឲ្យសេដ្ឋកិច្ចរបស់រុស្ស៊ីធ្លាក់ចុះ គឺជាការខកចិត្តគ្មានល្ហែ នៅក្នុងបណ្តាប្រទេសលោកខាងលិច។
យោងតាមសារព័ត៌មាននេះ ទីក្រុងមូស្គូ បានបង្កើតបណ្តាញដៃគូពាណិជ្ជកម្មថ្មីសម្រាប់ការនាំចេញប្រេង និងថាមពល ដោយប្រទេសចិន និងឥណ្ឌាជាអតិថិជនសំខាន់របស់ខ្លួន។ កាសែត Washington Post បានប៉ាន់ប្រមាណថា៖«សេដ្ឋកិច្ចរបស់រុស្ស៊ី ពិតជាបានកើនឡើងច្រើនជាង ៤% កាលពីឆ្នាំមុន» (យោងទៅតាមសេវាសហព័ន្ធរុស្ស៊ីសម្រាប់ស្ថិតិផលិតផលក្នុងស្រុកសរុប (GD) របស់ប្រទេសនេះ បានកើនឡើង ៤,៣ % ក្នុងឆ្នាំ ២០២៤)។

ទន្ទឹមនឹងនោះ ផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ឥណ្ឌា និងចិន គឺផ្ទុយពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយទីក្រុងប៉េកាំង។
លោក ត្រាំ បានប្រកាសកាលពីថ្ងៃទី ០១ ខែសីហាថា លោកគ្រោងនឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីទោះបីជាលោកមិនប្រាកដថា ពួកវានឹងប៉ះពាល់ដល់ដំណើរការដោះស្រាយវិបត្តិអ៊ុយក្រែនក៏ដោយ។
