ក្រុង​ប៉េ​កាំង​៖ របាយការណ៍​ថ្មី​របស់​អាមេរិក​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ និង​បំភ្លៃ​ច្បាប់​អន្តរជាតិ

2022/01/14 10:21:31 am        738

​ចិន៖ ទីក្រុង​ប៉េកាំង​បាន​វាយបក​ទៅនឹង​របាយការណ៍​ថ្មី​មួយ​ពី​សហរដ្ឋអាមេរិកដែល​និយាយថា ការអះអាង​សិទ្ធិ​ដែនសមុទ្រ​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​គឺជា​រឿង​ខុសច្បាប់ ដោយ​ហៅ​របាយការណ៍​នោះ​ថា​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ និង​បំភ្លៃ​ច្បាប់​អន្តរជាតិ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មានប្រចាំថ្ងៃ​ថា ការសិក្សា​ដែល​បាន​បញ្ចេញ​កាលពី​ថ្ងៃ​ពុធគឺជា​ការ​បំភ្លៃ​ច្បាប់​អន្តរជាតិ ធ្វើ​ឲ្យ​សាធារណជន​យល់ច្រឡំ សាប​ព្រួស​ការមិនចុះសម្រុង​គ្នា និង​បង្ក​ភាព​តានតឹង​ក្នុង​តំបន់​។

​លោក​បានចង្អុលបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មិន​ដូចជា​ប្រទេស​ចិន ​សហរដ្ឋអាមេរិក​ពុំបាន​ផ្តល់​សច្ចាប័ន​ដល់​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​ដែនសមុទ្រ​ទេ ហើយ​ចាត់ទុក​ខ្លួនឯង​ជា​គណៈវិនិច្ឆ័យ​លើ​សន្ធិសញ្ញា​នេះ​។ ​របាយការណ៍​កម្រាស់​ ៤៧ទំព័របាន​និយាយ​លម្អិត​ពី​សំណុំរឿង​ប្រឆាំងនឹង​ទីក្រុង​ប៉េកាំង របស់​ទីក្រុងវ៉ាស៊ីនតោនដោយ​បង្ហាញថា មូលដ្ឋាន​ភូមិសាស្ត្រ និង​ប្រវត្តិសាស្ត្រ​ដែល​ចិន​អះអាងថា ​ជា​របស់ខ្លួន​គឺ​មិន​ស្របទៅនឹង​ច្បាប់​អន្តរជាតិទេ ក្រោម​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​ដែនសមុទ្រ​។​ ​លោក Wang បាន​ច្រានចោល​របាយការណ៍​រប​ស់​សហរដ្ឋអាមេរិកដោយ​និយាយថា “​ក្នុងនាម​ជា​ប្រទេសក្រៅ​ទឹកដី សហរដ្ឋអាមេរិក​តែង​តែ​បង្កើត​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បង្ក​ភាពមិន​ចុះសម្រុង​គ្នា​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​។ នេះ​គឺ​រឿង​មិន​សម​ហេតុផល​ទាំង​ស្រុង​ ហើយសហគមន៍​អន្តរជាតិ​មើលឃើញ​បញ្ហា​នេះ​យ៉ាង​ច្បាស់ក្រឡែត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        113
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        151
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm