ក្រុមមន្ត្រីនិយាយថា ភ្លៀងធ្លាក់ខ្លាំង វានវាយប្រហាររដ្ឋធានីប្រទេសហ្គីណេ ចាប់តាំងពីចុងខែមិថុនារហូតមក ដោយបានសម្លាប់មនុស្សយ៉ាងហោច ១៥នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត ត្រូវបានជម្លៀសខ្លួន ។
លោក Mamadou Bailo Bah គឺជាប្រធានក្រុមសេវាកម្មជួយសង្រ្គោះបន្ទាន់កាកបាទក្រហមនៅទីក្រុង Ratoma និយាយថា ពួកយើងមិនទាន់ដឹងនៅឡើយទេថាតើសាកសពត្រូវបានគេរកឃើញក្នុងកាលៈទេសៈបែបណាទេ ។ នោះហើយគឺជាហេតុផលដែលពួកយើងអមដំណើរសាកសពជាមួយប្រជាពលរដ្ឋ និងសាច់ញាតិរបស់ពួកគេ ។
នៅស្ពានរងការខូចខាត Fossidet ក្រុមអ្នកស្ម័គ្រចិត្តនាំគ្នាបោសសម្អាតកម្ទេចកម្ទី និងស្វែរកមនុស្សបាត់ខ្លួន ។
លោក Loua Nicodem គឺជាអ្នកស្ម័គ្រចិត្តមួយរូបនិយាយថា ប្រទេសរបស់ពួកយើងតែងតែជួបប្រទះភ្លៀងធ្លាក់ខ្លាំងបែបនេះ ហើយគោលដៅរបស់ពួកយើង គឺជួយដល់សហគមន៍ក្នុងស្រុក ហើយរដ្ឋបាលព្យាយាមបោសសម្អាត់ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែជួយស្វែងរកសាកសពមនុស្សផងដែរ ៕