សប្បុរសជននានា បានបន្តឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាជាបន្តបន្ទាប់ដល់កងពលតូចដឹក ជញ្ជូនលេខ៩៩ ដើម្បីយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ ដែលបានកំពុងលះបង់កម្លាំងកាយចិត្តក្នុង ការការពារបូរណភាពទឹកដី។
ជំនួសមុខឲ្យនាយទាហាន នាយទាហានរង ពលទាហានឧត្តមសេនីយ៍ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌី ស្ទ្រីប៊្យូសិន ឯ.ក ដែលបានឧបត្ថម្ភ អង្ករចំនួន៤០បេ មីចំនួន៤០កេស ត្រីខចំនួន១០កេស តង់កៅស៊ូចំនួន៣០ បារីចំនួន២៥កេស និងថវិកាមួយចំនួនទៀត ដល់កងពលតូចដឹកជញ្ជូនលេខ៩៩ សម្រាប់រៀបចំយកទៅចែកជូនបងប្អូនកង ទ័ពជួរមុខនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុល សំអុន បានលើកឡើងថា ការចូលរួមឧបត្ថម្ភរបស់សប្បុរសជន ដល់កងទ័ពនាពេលនេះ គឺជាការលើកទឹកចិត្ត និងឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមចំណែកយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីសម្រាលការលំបាករបស់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីស្របតាមអនុសាសន៍របស់សម្តេចតេជោ និង សម្តេចធិបតី( សមរភូមិមុខ និងសមរភូមិក្រោយ រួមគ្នាដើម្បីការពារជាតិមាតុពីសំណាក់សត្រូវឈ្លានពាន៕




