ចំនួនអ្នកស្លាប់ក្នុងពេលទទួលជំនួយនៅហ្កាហ្សាកើនឡើង ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែលកំពុងពង្រីកការវាយលុក

2025/08/05 03:10:50 pm        191

ក្រុមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្កាហ្សាបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤០នាក់ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហារ និងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅហ្កាហ្សាកាលពីថ្ងៃចន្ទ ៤ សីហា រួមទាំង១០នាក់បានស្លាប់ពេលកំពុងស្វែងរកជំនួយមនុស្សធម៌។

មនុស្ស៥នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារការអត់ឃ្លាន ខណៈភាពអត់ឃ្លាន និងភាពវឹកវរ កើតឡើងពាសពេញដែនដីនេះ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែលកំពុងពង្រីកការវាយលុក ។        

ក្រុមគ្រូពេទ្យក្នុងតំបន់បាននិយាយថា អ្នកស្វែងរកជំនួយទាំង ១០ នាក់ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវ ហេតុពីរដាច់ដោយឡែកពីគ្នានៅជិតកន្លែងចែកចាយជំនួយដែលដំណើរការដោយមូលនិធិមនុស្សធម៌ ហ្កាហ្សា(GHF)គាំទ្រដោយសហរដ្ឋអាមេរិក ។

យោងតាមអង្គការសហប្រជាជាតិ  មនុស្សជាង១.០០០នាក់ ត្រូវបានសម្លាប់ក្នុងពេលព្យាយាម ទទួលបានជំនួយពីមូលនិធិមនុស្សធម៌ហ្កាហ្សា ចាប់តាំងពីក្រុមនេះបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែឧសភា ។

ការស្លាប់ភាគច្រើនត្រូវបានគេរាយការណ៍ថាបណ្តាលមកពីកងកម្លាំងអ៊ីស្រាអែលបានបាញ់នៅក្បែរទីតាំងនានា។ទោះជាយ៉ាងណាក៏ដោយ មូលនិធិមនុស្សធម៌ហ្កាហ្សា បាននិយាយថាមិនមានឧបទ្ទវហេតុនៅឬនៅជិតទីតាំងរបស់ពួកគេទេកាលពីថ្ងៃចន្ទ។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ទីតាំងនៃឧបទ្ទវហេតុទាំងនោះបានទេ។    

កាលពីថ្ងៃអាទិត្យ មន្ត្រីសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៣ នាក់ត្រូវបានសម្លាប់នៅឯច្រកឆ្លងកាត់ព្រំដែន Zikim ខណៈកំពុងរង់ចាំរថយន្តជំនួយរបស់អង្គការសហប្រជាជាតិ នៅជិតព្រំដែនភាគខាងជើងជាមួយប្រទេសអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        1
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm