រដ្ឋាភិបាលកម្ពុជា​នឹងឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ដែល​មាន​បណ្ណ​សមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ​ បាន​ចុះ​ឈ្មោះ​ចូល​សិក្សា​ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ

2025/08/05 05:28:32 pm        380

ក្នុងកាលៈទេសៈដែលពលរដ្ឋកម្ពុជាត្រឡប់ពីប្រទេសថៃវិញ ឯកឧត្តម ចន ណារិទ្ធ ជា​អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​ជា​សមាជិក​គ្រួសារ​ដែល​មានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ ដែលបាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃវិញ សូមមកចុះឈ្មោះសិក្សា​ជំនាញ​វិជ្ជា​ជីវៈ​ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) របស់​រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃ និង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ ក៏ដូចជាទទួលបានចំណេះជំនាញ ពិតប្រាកដ ដើម្បីឈាន​ចាប់​យក​ឱកាស​ការងារ​ដែល​កំពុងមានច្រើនកន្លែងក្នុងប្រទេស។

ឯកឧត្តម ចន ណារិទ្ធ បានបន្តថា តាមការឱ្យដឹកពីក្រសួងការងារ និង​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​, ​បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មយ៉ាងច្រើន ជាពិសេស​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​។ ឯកឧត្តមបន្ថែមថា ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សហរដ្ឋអាម៉េរិក​បាន​សម្រេច​ទម្លាក់​អត្រា​ពន្ធ​បដិការ​លើកម្ពុជា មកនៅ ១៩ ភាគរយ តែប៉ុណ្ណោះ។ តាមរយៈអត្រានេះកម្ពុជា និងអាច​ស្រូប​យក​វិនិយោគិន​ច្រើនបន្ថែមទៀតនាពេលអនាគត ដែលនិងអាចបង្កើត​ឱកាស​ការ​ងារ​បាន​កាន់​តែ​ច្រើន ​ដែលទាមទាញជាចំបាច់នូវកំលាំងពលកម្មច្រើន ជាពិសេស​កំលាំង​ពលកម្ម​ដែល​មាន​ជំនាញ​។

សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូន​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET) ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែ​វិច្ឆិកា ២០២៣កន្លងទៅ និងផ្តល់ជូនពលរដ្ឋគោលដៅនូវការសិក្សាជំនាញវិជ្ជាជីវៈនានា ដោយ​មិន​បង់​ថ្លៃ​ជាមួយ ជាមួយនិងប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ក្នុង១ខែថែមទៀត៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        140
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm