ទីក្រុងហុងកុង ចេញការព្រមានខ្ពស់បំផុតពីអាកាសធាតុអាក្រក់ ខណៈភ្លៀងធ្លាក់ខ្លាំងបង្កការរំខានស្ទើរគ្រប់កន្លែង

2025/08/05 05:32:00 pm        130

ការិយាល័យអាកាសធាតុរបស់ទីក្រុងហុងកុង បាននិយាយថា ការព្រមានអំពីព្យុះភ្លៀង "ពណ៌ខ្មៅ" ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួន នឹងនៅតែមានរហូតដល់ម៉ោងក្នុងស្រុក ១១ព្រឹកថ្ងៃអង្គារ (០៥ សីហា) ខណៈភ្លៀងធ្លាក់ខ្លាំងបានវាយលុកមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ បង្ខំឱ្យបិទមន្ទីរពេទ្យ សាលារៀន និងតុលាការ រួមទាំងបង្កផលប៉ះពាល់ និងការរំខានជាច្រើនទៀតស្ទើរគ្រប់ទីកន្លែងទូទាំងក្រុង។

ព្យុះភ្លៀងដ៏ខ្លាំងក្លានេះបានកើតឡើងបន្ទាប់ពីទឹកជំនន់យ៉ាងគំហុកនៅភាគខាងត្បូងប្រទេសចិន កាលពីចុងសប្តាហ៍ ដែលបានបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់នៅក្នុងខេត្តក្វាងទុង និងបានជំរុញឱ្យមានប្រតិបត្តិការស្វែងរកទ្រង់ទ្រាយធំ ពាក់ព័ន្ធនឹងអ្នកជួយសង្គ្រោះជាង ១.៣០០នាក់។

ក្រុមសង្កេតការណ៍ហុងកុង បាននិយាយក្នុងព្រឹត្តិបត្រលើគេហទំព័រខ្លួនថា "ព្យុះភ្លៀងជាបន្តបន្ទាប់នឹងបណ្តាលឱ្យមានការជន់លិចផ្លូវធ្ងន់ធ្ងរ និងការកកស្ទះចរាចរណ៍។ សាធារណៈជនត្រូវបានណែនាំអោយជ្រកកោននៅទីសុវត្ថិភាព"។ អាជ្ញាធរក្រុងបានរាយការណ៍ថា មានរន្ទះបាញ់ជិត ១ម៉ឺនករណី កើតឡើងនៅទូទាំងទីក្រុង ចន្លោះម៉ោងក្នុងស្រុក ៦ព្រឹក ដល់ម៉ោង ៦:៥៩នាទីព្រឹក។

យោងតាមអាជ្ញាធរអាកាសធាតុរបស់ប្រទេសចិន បានឱ្យដឹងថា ភ្លៀងធ្លាក់រហូតដល់ ៦០-៩០មីលីម៉ែត្រ កំពុងវាយលុកទីក្រុងហុងកុង និងទីក្រុងក្វាងចូវ ដែលនៅជិតនោះ ក្នុងពេលត្រឹមមួយម៉ោង។ គួរឱ្យដឹងថា ជាធម្មតា ទីក្រុងហុងកុងទទួលបានទឹកភ្លៀងជាមធ្យម ២.២២០មីលីម៉ែត្រប្រចាំឆ្នាំ ដែលច្រើនជាងពាក់កណ្តាលនៃតួលេខនេះធ្លាក់ពីខែមិថុនា ដល់ខែសីហា៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm