លោក Trump ចុះហត្ថលេខាលើក្រឹត្យបង្កើតក្រុមការងារកីឡាអូឡាំពិក មុនការប្រកួតឆ្នាំ២០២៨

2025/08/05 05:38:44 pm        81

មន្ត្រីរដ្ឋបាលអាមេរិកមួយរូបបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងចុះហត្ថលេខាលើក្រឹត្យមួយនៅថ្ងៃអង្គារ (០៥ សីហា) នេះ ដើម្បីបង្កើតក្រុមការងារកីឡាអូឡាំពិកនៅសេតវិមាន ដើម្បីដោះស្រាយរឿងសន្តិសុខ និងបញ្ហាផ្សេងទៀត ទាក់ទងនឹងការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៨ នាពេលខាងមុខ។

មន្ត្រីរូបនោះបាននិយាយថា ក្រុមការងារដែលបង្កើតឡើងដោយសមាជិកមកពីគណៈរដ្ឋមន្ត្រី និងទីភ្នាក់ងាររដ្ឋាភិបាលរបស់លោក Trump នេះ នឹងសម្របសម្រួលការងារសហព័ន្ធ រដ្ឋ និងរដ្ឋាភិបាលមូលដ្ឋាន លើការងារដឹកជញ្ជូន។ មន្រ្តីដដែលបន្តថា ក្រុមការងារនេះក៏នឹង "សម្រួលដំណើរការទិដ្ឋាការ និងការបញ្ជាក់អត្តសញ្ញាណសម្រាប់អត្តពលិកបរទេស គ្រូបង្វឹក មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយ" ផងដែរ។

គួរឱ្យដឹងថា សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅទីក្រុង Los Angeles ក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ។ លោក Trump មកពីបក្សសាធារណរដ្ឋដែលបានចាញ់ឆ្នោតឆ្នាំ២០២០ ទល់នឹងអ្នកប្រជាធិបតេយ្យ លោក Joe Biden បានសម្តែងក្ដីរីករាយខ្លាំងណាស់ដែលថាអាណត្តិទីពីររបស់លោកស្របគ្នាជាមួយនឹងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៨ និងការប្រកួតបាល់ទាត់ពិភពលោក World Cup។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទថា៖ ក្នុងអំឡុងពេលអាណត្តិដំបូង លោកប្រធានាធិបតី Trump ចាត់ទុកការធ្វើជាម្ចាស់ផ្ទះរបស់អាមេរិក នៃកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៨ នៅទីក្រុង Los Angeles ជារឿងដ៏មានសារសំខាន់ ហើយក្នុងអាណត្តិទីពីរ លោកប្រធានាធិបតី Trump បានចាត់ទុករឿងនេះថាជាកិត្តិយសដ៏អស្ចារ្យបំផុតក្នុងការទទួលបន្ទុកទស្សនីយភាពកីឡាពិភពលោក"៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm