កសិករ​មមាញឹក​និង​សប្បាយ​ចិត្ដ​ក្នុង​ការ​ប្រមូល​ផលដំឡូងមី ខណៈតម្លៃដំឡូងមីឆ្នាំនេះ​មាន​ទីផ្សារល្អ​

2022/01/14 06:12:58 pm        666

ព្រះវិហារ៖ ប្រជាកសិករក្នុងខេត្តព្រះវិហារ បានសប្បាយរីករាយនិងមមាញឹកក្នុងការប្រមូលផលដំណាំដំឡូងមី ខណៈដែលដំឡូងប្រភេទនេះ មានទិន្នផលល្អ និងមានទីផ្សារខ្ពស់ជាងឆ្នាំមុនគួរឱ្យកត់សំគាល់។

លោក ឆែម អួត ប្រធានសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរី ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា បច្ចុប្បន្ននេះ​ប្រជាសហគមន៍កសិកម្មរបស់លោក បាននិងកំពុងមមាញឹកខ្លាំង​ក្នុង​ការប្រមូលផលដំឡូងមីសរីរាង្គជាបណ្ដើរៗហើយ​ សម្រាប់​ផ្គត់ផ្គង់លក់​ជូនក្រុមហ៊ុន តាមរយៈការធ្វើ​កសិកម្មតាមកិច្ចសន្យា ​លើបរិមាណសរុបជាង​ ៩,១៨៧តោន។

លោកបន្ដថា ការធ្វើកសិកម្មលើដំណាំដំឡូងនេះ​ មានសមាជិកផលិតសរុប២៩២គ្រួសារ លើផ្ទៃដីដាំដុះប្រមាណជាង ​៥១៨ហិកតា។

លោកថា បងប្អូនប្រជាកសិករសហគមន៍មានភាពសប្បាយរីករាយយ៉ាងក្រៃលែង គ្រាដែលទិន្នផល​ឆ្នាំនេះ​មានការកើនឡើង​ រីឯតម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនទទួលទិញក៏មានតម្លៃខ្ពស់។

.លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ​បានបញ្ជាក់ឱ្យដឹងថា ផ្ទៃដីដាំដុះដំណាំដំឡូងមីនៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ​ពីមួយឆ្នាំទៅមួយឆ្នាំ មាន​ការ​កើនឡើងគួរឱ្យកត់សម្គាល់ ​ដោយបច្ចុប្បន្នផ្ទៃដីដាំដុះនៅទូទាំងខេត្ត ​មានចំនួនប្រមាណជាង ២៩,៥៨៣ហិកតា ​បើធៀបកាលពីឆ្នាំ២០២០កន្លងទៅ ​ផ្ទៃដីដាំដុះមានប្រមាណជាង ២៥,០០០ហិកតាប៉ុណ្ណោះ។

លោកថា គិតមកត្រឹមជិតពាក់កណ្ដាលខែមករានេះ ការប្រមូលផលដំណាំដំឡូងមីរបស់កសិករ​នៅ​ទូទាំងខេត្ត សម្រេចបានប្រមាណជា ​២៥%ហើយ ​ហើយប្រជាសហគមន៍បាន និងកំពុង​សម្រុក​ប្រមូលផលលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុនទៅតាមកិច្ចសន្យាក្នុងតម្លៃ ៣៧៥រៀល ក្នុងមួយគីឡូក្រាម។

ប្រធានមន្ទីរកសិកម្ម ក៏បានបញ្ជាក់ថាក្នុងរដូវប្រមូលផលឆ្នាំ២០២១នេះ ​សម្រាប់ខេត្តព្រះវិហារ មាន​សហគមន៍ចំនួន០៩ ដែលមានសមាជិកសរុបជាង ​១៣០០គ្រួសារ ​បានចុះកិច្ចសន្យាផលិត និង​ផ្គត់ផ្គង់​ដំឡូងមីសរីរាង្គស្រស់លក់ទៅអោយក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ដែល​មានក្រុមហ៊ុនថៃវ៉ាជាដៃគូរ ​លើបរិមាណសរុបជាង ​៣៤,០០០តោន។

ជាមួយនេះលោកក៏បានផ្ដាំផ្ញើ ជម្រុញលើកទឹកចិត្តទៅដល់បងប្អូនប្រជាកសិករទាំងអស់ ឱ្យ​ចុះ​ឈ្មោះ​ចូល​ជាសមាជិកសហគមន៍ ដើម្បីងាយស្រួលក្នុងការលក់ផលិតផលកសិកម្ម​ដូចជា​ដំឡូងមី​ជាដើម ​ដោយក្នុងនោះកសិករ​មិនត្រឹមតែទទួល​បាននូវនិរន្ដរភាពទីផ្សារ បង្កើនប្រាក់ចំណូលដល់​សមាជិក និង​សហគមន៍ ​មិនមាន​ការកាត់ភាគរយ​ទម្ងន់ ​ដោយក្នុង១តោន ​ក្រុមហ៊ុនគិតលុយជូន ១០០០គីឡូពេញ ​ប៉ុន្ដែបើធៀបជាមួយកសិករខាងក្រៅ ​ក្រមឈ្មួញបាន​កាត់ចាប់ពី១០ ទៅ២០% ។បន្ថែមពីនេះ កសិករក៏អាចទទួលបានពូជ និងការបណ្ដុះបណ្ដាលពីក្រុមហ៊ុនលើជំនាញបច្ចេកទេសកសិកម្ម ​និងការអនុវត្តជាក់ស្តែង ដើម្បី​ឱ្យទិន្នផលរបស់កសិករមានការកើនឡើង​ ព្រមទាំងទទួល​បាន​ធនធាន ក្នុង​ការអភិវឌ្ឍ​សហគមន៍​របស់​ពួកគាត់ ​នៅនឹងកន្លែងផ្ទាល់ទៀតផង៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm