សន្តិភាពបៃតង ជំរុញសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីប្លាស្ទិក «កាត់បន្ថយការផលិតផ្លាស្ទិក»

2025/08/05 07:36:05 pm        154

ប្រជាជននិងអង្គការសង្គមស៊ីវិលរាប់រយនាក់ ដូចជា Greenpeace បានអំពាវនាវឱ្យមាន «សន្ធិសញ្ញាដ៏រឹងមាំ» ដើម្បី «កាត់បន្ថយការផលិតប្លាស្ទិក» កាលពីថ្ងៃចន្ទ ទី៤ ខែសីហា មួយថ្ងៃមុនពេលគណៈកម្មាធិការចរចាអន្តររដ្ឋាភិបាលសម្រាប់សន្និសីទសន្ធិសញ្ញាប្លាស្ទីកសកលចាប់ផ្តើមនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

គណៈប្រតិភូ នឹងចាប់ផ្តើមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវនៅថ្ងៃអង្គារ ទី៥ ខែសីហានេះ ខណៈកិច្ចពិភាក្សាបន្តស្តីពីសន្ធិសញ្ញាសកលដើម្បីទប់ស្កាត់ការបំពុលដោយប្លាស្ទិក ទោះបីជាមានការព្រួយបារម្ភថាកិច្ចព្រមព្រៀងណាមួយនឹងមិនមានភាពរឹងមាំគ្រប់គ្រាន់ក៏ដោយ។

ក្រុមអ្នកតវ៉ាបានស្លៀកពាក់ពណ៌លឿង ក្រហម និងពណ៌ទឹកក្រូច ដើម្បីបង្ហាញពីភាពបន្ទាន់នៃវិបត្តិ និងគ្រោះថ្នាក់បង្កឡើងដោយការផលិតផ្លាស្ទិកដែលមិនបានត្រួតពិនិត្យ ភាគច្រើនចេញមកពីឥន្ធនៈហ្វូស៊ីល។

អ្នកវិទ្យាសាស្ត្រជាច្រើននាក់ដែលចូលរួមកិច្ចពិភាក្សាបាននិយាយថា ការកាត់បន្ថយទាំងបរិមាណប្លាស្ទិកដែលត្រូវបានផលិតនិងការដាក់រាយប៉ាយទៅក្នុងបរិស្ថាន គឺមានសារៈសំខាន់ចំពោះសុខភាពសាធារណៈ ខណៈការភាយសារធាតុគីមីប្លាស្ទិក បានផ្សារភ្ជាប់ទៅនឹងផលប៉ះពាល់អវិជ្ជមានដល់សុខភាព។

កិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ធ្វើបន្តពីគណៈកម្មាធិការចរចាអន្តររដ្ឋាភិបាលនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានបញ្ចប់កាលពីចុងឆ្នាំមុនដោយគ្មានវិធីឈានឆ្ពោះទៅមុខលើការទប់ស្កាត់ការបំពុលដោយប្លាស្ទិក។

បញ្ហាដែលខ្វែងគំនិតគ្នាបំផុតរួមមានការផលិតគម្របវេចខ្ចប់ ការគ្រប់គ្រងផលិតផលប្លាស្ទិក និងសារធាតុគីមីដែលគួរឱ្យព្រួយបារម្ភ និងការផ្តល់ហិរញ្ញប្បទានដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យអនុវត្តសន្ធិសញ្ញា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        128
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        166
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm