ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើន កំពុងឈឺក្បាលដោយសារគ្រឿងទេសឡើងថ្លៃខ្លាំង

2025/08/05 03:04:26 pm        130

ការស្ទង់មតិថ្មីមួយចាប់ពីថ្ងៃទី១០ ដល់ទី១៤ ខែកក្កដា កន្លងទៅ របស់សារព័ត៌មាន AP បានរកឃើញថា ភាគច្រើននៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិក បានសម្ដែងក្ដីបារម្ភយ៉ាងខ្លាំងពីតម្លៃគ្រឿងទេស ដែលបន្តហក់ឡើង និងការព្រួយបារម្ភពីផលប៉ះពាល់រីករាលដាលនៃរបាំងពន្ធពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump។

ការស្ទង់មតិពីមជ្ឈមណ្ឌល NORC របស់សារព័ត៌មាន AP សម្រាប់ការស្រាវជ្រាវកិច្ចការសាធារណៈបង្ហាញថា ប្រហែលពាក់កណ្តាលនៃជនជាតិអាមេរិកជាង ១.៤០០នាក់ដែលត្រូវស្ទង់មតិទាំងអស់ បាននិយាយថា ការចំណាយលើគ្រឿងទេសជាប្រភពនៃភាពតានតឹងដ៏ឈឺក្បាល "ខ្លាំងបំផុត" ក្នុងជីវិតរបស់ពួកគេនាបច្ចុប្បន្ននេះ ខណៈតួលេខ ៣៣% និយាយថា ចំណុចនេះជាប្រភពនៃភាពតានតឹង "តិចតួច"។

ការស្ទង់មតិបន្តថា មានតែអត្រា ១៤% ប៉ុណ្ណោះនៃអ្នកឆ្លើយតប បាននិយាយថា គ្រឿងទេសឡើងថ្លៃពុំមែនជាប្រភពនៃភាពតានតឹងទេ ដែលគូសបញ្ជាក់ពីក្ដីបារម្ភដ៏រីករាលដាល ដែលជនជាតិអាមេរិកភាគច្រើនបន្តជួបប្រទះទាក់ទងនឹងតម្លៃសម្ភារៈចាំបាច់ប្រចាំថ្ងៃ។ ការស្ទង់មតិក៏រកឃើញថា ជនជាតិអាមេរិកប្រហែល ៤នាក់ក្នុងចំណោម ១០នាក់ អាយុក្រោម ៤៥ឆ្នាំ និយាយថា ពួកគេប្រើវិធីសាស្រ្ត "ទិញសិន ចាំបង់ប្រាក់ពេលក្រោយ" ទៅលើការកម្សាន្ត ឬអាហារភោជនីយដ្ឋាន ឬនៅពេលបង់ថ្លៃចាំបាច់ ដូចជាគ្រឿងទេស ឬការថែទាំវេជ្ជសាស្រ្តជាដើម។

ការស្ទង់មតិបានឱ្យដឹងថាទៀតថា ចំនួន ៦៤% នៃជនជាតិអាមេរិក ដែលមានប្រាក់ចំណូលទាបបំផុត - ពោលគឺអ្នកមានប្រាក់ចំណូលក្នុងគ្រួសារតិចជាង ៣០.០០០ដុល្លារ ក្នុងមួយឆ្នាំ - និយាយថា ការចំណាយលើគ្រឿងទេសដែលចេះតែឡើងថ្លៃមិនឈប់ជាភាពតានតឹង "សំខាន់បំផុត" សម្រាប់ពួកគេ៕

អត្ថបទដែលទាក់ទង

លោក Myint Swe ប្រធានាធិបតីនៅក្រោមរបបយោធាមីយ៉ាន់ម៉ា បានទទួលមរណភាពក្នុងវ័យ ៧៤ឆ្នាំ
2025/08/07 01:17:56 pm        1
ប្រជាជនភៀសខ្លួនក្នុងក្នុងជំរំ Tawila ប្រទេសស៊ូដង់ ព្យាយាមទប់ទល់នឹងជំងឺអាសន្នរោគ
2025/08/07 01:15:10 pm        1
ប្រទេសប៉ាគីស្ថាន ពន្យារពេលកំណត់ការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានដល់ថ្ងៃទី ១ ខែកញ្ញា
2025/08/07 01:13:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ក្នុងជំនួបមុនកិច្ចប្រជុំ GBC កម្ពុជា-ថៃ បានឈាន​ដល់​កិច្ច​ព្រម​ព្រៀង​សំខាន់​ៗ​មួយ​ចំនួនរួមទាំងការប្រកាន់ខ្ជាប់ពេញលេញចំពោះបទឈប់បាញ់

2025/08/07 01:27:04 pm
​លោក Myint Swe ប្រធានាធិបតីនៅក្រោមរបបយោធាមីយ៉ាន់ម៉ា បានទទួលមរណភាពក្នុងវ័យ ៧៤ឆ្នាំ
2025/08/07 01:17:56 pm
​ប្រជាជនភៀសខ្លួនក្នុងក្នុងជំរំ Tawila ប្រទេសស៊ូដង់ ព្យាយាមទប់ទល់នឹងជំងឺអាសន្នរោគ
2025/08/07 01:15:10 pm
​ប្រទេសប៉ាគីស្ថាន ពន្យារពេលកំណត់ការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានដល់ថ្ងៃទី ១ ខែកញ្ញា
2025/08/07 01:13:13 pm
​ពលរដ្ឋ៖ «វាគួរឱ្យព្រួយបារម្ភ» ខណៈលោកTrump មានផែនការកាត់មូលនិធិសន្តិសុខក្រុងញូវយ៉ក៦៤លានដុល្លារ
2025/08/07 01:10:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/07 01:56:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/05 02:27:15 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am