អាជ្ញាធរ៖ ជំនួយមនុស្សធម៌ដែលទៅដល់តំបន់ហ្កាហ្សា បានបំពេញតម្រូវការត្រឹមតែ ១៤%ប៉ុណ្ណោះ

2025/08/05 10:07:36 pm        495

រដ្ឋាបាលរបស់តំបន់នេះ បាននិយាយថា មានតែ ១៤%នៃតម្រូវការមនុស្សធម៌នៅតំបន់ហ្កាហ្សាប៉ុណ្ណោះដែលត្រូវបានបំពេញ ចាប់តាំងពីអ៊ីស្រាអែល បានអនុញ្ញាតឲ្យមានការបន្តឡើងវិញដោយផ្នែកនៃការផ្តល់ជំនួយសង្គ្រោះ ទៅកាន់ដែនដីនេះ។

រដ្ឋបាលបាននិយាយថា៖«មានតែរថយន្តដឹកទំនិញចំនួន ៦៧៤គ្រឿងប៉ុណ្ណោះ ដែលបានចូលទៅកាន់តំបន់ហ្កាហ្សា ក្នុងរយៈពេល ៨ថ្ងៃកន្លងទៅ ខណៈដែលរថយន្តដឹកទំនិញប្រហែល ៤.៨០០គ្រឿង ត្រូវការដើម្បីបំពេញតម្រូវការមនុស្សធម៌អប្បបរមា» ដោយបានបន្ថែមថា តំបន់នេះ ត្រូវការរថយន្តដឹកទំនិញយ៉ាងហោចណាស់ ៦០០គ្រឿង ដែលមានជំនួយមនុស្សធម៌ និងប្រេងឥន្ធនៈ ក្នុងមួយថ្ងៃ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា ចំនួនអ្នកស្លាប់ដោយសារភាពអត់ឃ្លាន នៅក្នុងតំបន់ហ្កាហ្សា បានកើនឡើងដល់ ១៨០នាក់ ក្នុងនោះមានអនីតិជនចំនួន ៩៣នាក់។

ជំនួយមនុស្សធម៌ពីអង្គការមនុស្សធម៌អន្តរជាតិ និងរចនាសម្ព័ន្ធរបស់អង្គការសហប្រជាជាតិ មិនបានទៅដល់តំបន់ហ្កាហ្សាស្ទ្រីបទេ ចាប់តាំងពីថ្ងៃទី ០២ ខែមីនា នៅពេលដែលអ៊ីស្រាអែល បានបិទច្រកចូលផ្លូវការទាំងអស់។ ចាប់តាំងពីខែឧសភាមក អ៊ីស្រាអែល បាននឹងកំពុងអនុវត្តគម្រោងថ្មីដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីរៀបចំជំនួយសម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា ដែលផ្ទេរសិទ្ធិផ្តាច់មុខក្នុងការបង្កើតមជ្ឈមណ្ឌលចែកចាយ និងផ្តល់ស្បៀងអាហារ និងទំនិញសំខាន់ៗ ដល់មូលនិធិមនុស្សធម៌ហ្កាហ្សា (GHF)។ យោងតាមផែនការ អង្គការអន្តរជាតិទាំងអស់ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ រួមទាំងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ត្រូវដំណើរការតែ តាមរយៈមូលនិធិមនុស្សធម៌ហ្កាហ្សា ប៉ុណ្ណោះ។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        19
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        38
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm