អ្នកនាំពាក្យរបស់ក្រុមនេះលោក Yahya Saria បាននិយាយថា ចលនាឧទ្ទាមហ៊ួទី Ansar Allah នៅប្រទេសយេម៉ែន បានបើកការវាយប្រហារម្តងទៀតលើអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល ក្នុងទីក្រុងតែលអាវីវ (Tel Aviv) ដោយមីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេង។
ក្នុងអំឡុងពេលផ្សាយទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ួទី អ្នកនាំពាក្យបាននិយាយថា កងកម្លាំងមីស៊ីលរបស់ចលនានេះ បានវាយប្រហារអាកាសយានដ្ឋាន Ben Gurion «ជាមួយនឹងមីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេង Palestine-2»។

យោងតាមលោក Saria បានឲ្យដឹងថា ប្រតិបត្តិការរបស់ក្រុមហ៊ួទី បានត្រូវគោចំលដៅទាំងអស់របស់ខ្លួនដោយជោគជ័យ»។ លោកបានកត់សម្គាល់ថា អាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែល បានផ្អាកប្រតិបត្តិការ ដោយសារការវាយប្រហារនេះ។
នាពេលមុននេះ សេវាសារព័ត៌មានរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ថា យន្តហោះរបស់ប្រទេសនេះ បានស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីទឹកដីនៃប្រទេសយេម៉ែន។ ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាស បានបន្លឺឡើង នៅក្នុងតំបន់ជាច្រើននៃប្រទេសអ៊ីស្រាអែល។ ពុំមានព័ត៌មានអំពីការខូចខាត ឬអ្នករងរបួសទេ។
