អង់គ្លេស និងបារាំង នឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងបញ្ជូនត្រលប់ជនអន្តោប្រវេសន៍ទៅមក

2025/08/05 10:56:19 pm        61

ចក្រភពអង់គ្លេស បានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង ដើម្បីបញ្ជូនជនអន្តោប្រវេសន៍ដែលទៅដល់តាមទូកតូចៗទៅកាន់ប្រទេសបារាំងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីសន្ធិសញ្ញា ស្តីពីការរៀបចំ ដែលជាផ្នែកសំខាន់នៃផែនការរបស់អង់គ្លេស ដើម្បីកាត់បន្ថយជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបានផ្តល់សច្ចាប័ន នៅថ្ងៃអង្គារ (ទី៥ ខែសីហា) នេះ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីបារាំង Emmanuel Macron បានប្រកាសគម្រោងសាកល្បង «ម្នាក់ចូល ម្នាក់ចេញ» ស្តីពីការបញ្ជូនត្រលប់ជនអន្តោប្រវេសន៍ ក្នុងខែកក្កដា។

ក្រោមកិច្ចព្រមព្រៀងថ្មីនេះ បារាំងបានយល់ព្រមទទួលយកការបញ្ចូនត្រលប់វិញនូវជនអន្តោប្រវេសន៍ខុសច្បាប់ដែលទៅដល់ចក្រភពអង់គ្លេសដោយទូកតូចៗ ជាថ្នូរនឹងការដែលចក្រភពអង់គ្លេសយល់ព្រមទទួលយកចំនួនស្មើគ្នានៃអ្នកស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់ ដែលមានទំនាក់ទំនងជាមួយគ្រួសារ នៅអង់គ្លេស។

សន្ធិសញ្ញា ស្តីពីគម្រោងនេះ ត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុន ប៉ុន្តែមិនត្រូវបានប្រកាសឲ្យដឹងនៅមុនឡើយ មុនពេលមានការផ្តល់សច្ចាប័ននៅថ្ងៃទី៥ ខែសីហានេះ។ អង់គ្លេសបានប្រាប់ថា គណៈកម្មការអឺរ៉ុប និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប (EU) បានផ្តល់ភ្លើងខៀវដល់ផែនការនេះ។

មនុស្សជាង ២៥.០០០នាក់ បានទៅដល់ប្រទេសអង់គ្លេសតាមទូកតូចៗ រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៥ នេះ ហើយរដ្ឋាភិបាល បានកំណត់គោលដៅលើអ្នករត់ពន្ធមនុស្ស ដោយការដាក់ទណ្ឌកម្ម បិទការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងកំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីដោះស្រាយការងារខុសច្បាប់ដែលតែងតែត្រូវបានសន្យាផ្ដល់ឲ្យជនអន្តោប្រវេសន៍៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm