ជឺជីតស៊ូកម្ពុជាបញ្ជូនកីឡាករ ២រូប ចូលរួមប្រកួតព្រឹត្តិការណ៍ World Games នៅចិន

2025/08/05 11:15:28 pm        473

កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា ២រូប រួមមានកីឡាករ គង់ម៉ូណា មិថុរ៉ា និងលោក ទូច ពីរកក្កដា ត្រូវបានជ្រើសរើសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Games លើកទី១២ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែសីហាខាងមុខ នៅទីក្រុង Chengdu ប្រទេសចិន។

យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នៅថ្ងៃច័ន្ទសប្ដាហ៍នេះ បានបង្ហាញនូវមោទនភាព ដែលកីឡាករកម្ពុជាទាំង ២រូប ត្រូវបានជ្រើសរើសចូលរួមព្រឹត្តិការណ៍ World Games ដ្បិតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយផ្អែកលើចំណាត់ថ្នាក់អន្ដរជាតិ ទើបត្រូវបានជ្រើសរើសចូលរួមប្រកួតលើវិញ្ញាសា Adults Ju-Jitsu Show Open ដែលជាការប្រកួតកម្រិតខ្ពស់បំផុតលើវិញ្ញាសាសម្ដែង។

ទន្ទឹមជាមួយការទទួលបានឱកាសចូលរួមព្រឹត្តិការណ៍កីឡាពិភពលោកនេះដែរ ម្ចាស់មេដាយមាសស៊ីហ្គេម គង់ម៉ូណា មិថុរ៉ា បានសម្ដែងក្ដីរីករាយ និងបានគូសបញ្ជាក់ថា បើសួរពីក្ដីរំពឹងក្នុងការប្រកួតនេះ ខ្លួនមិនសូវរំពឹងខ្ពស់ទេ ព្រោះការប្រកួតនេះ ប្រជុំដោយកីឡាករខ្លាំងៗលើពិភពលោកចូលរួម ប៉ុន្ដែយ៉ាងណាបើនិយាយពីការប្ដេជ្ញាខំប្រឹងវិញ គឺមានមេឃជាសាក្សី ដែលបង្ហាញឲ្យឃើញពីការប្ដេជ្ញា និងខំប្រឹងអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងស្វែងរកលទ្ធផលល្អជូនសហព័ន្ធ និងជូនប្រទេសជាតិរបស់ខ្លួន។

គួរដឹងថា ព្រឹត្តិការណ៍កីឡាពិភពលោក World Games ឆ្នាំ២០២៥ ដែលចិនធ្វើម្ចាស់ផ្ទះ មានអត្តពលិកប្រមាណ ៥ពាន់នាក់ មកពី ១១៨ប្រទេសចូលរួម ដោយប្រកួតលើ ៣៤ប្រភេទកីឡា ស្មើនឹង ២៥៣វិញ្ញាសា ក្នុងនោះក៏មានក្រុមកីឡាកម្ពុជាចូលរួមប្រកួតផងដែរ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm