ហ្វូង​មនុស្ស​រត់​គេច​ពី​គ្រាប់​កាំ​ភ្លើង ខណៈ​នគរបាល​បើក​ការ​បាញ់​ប្រហារ​បង្ក្រាប​ក្រុម​បាតុករ​នៅ​មី​យ៉ាន់​ម៉ា​

2021/04/27 09:59:58 am        307

​មី​យ៉ាន់​ម៉ា៖ កម្លាំង​សន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា​ បាន​បើក​ការ​បាញ់​ប្រហារ​ទៅលើ​ក្រុម​បាតុករ ​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​ទីប្រជុំជន​មី​យាំង​ (Myaing) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយមាន​របាយការណ៍​ដែល​មិនបាន​បញ្ជាក់​ថា ​មាន​អ្នក​ស្លាប់​ដល់​ទៅ ៦នាក់​។

វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ បង្ហាញ​ពី​ហ្វូង​មនុស្ស​អង្គុយ​ក្រាប​ចុះ​នៅ​តាម​ដង​ផ្លូវ ​ខណៈ​ពេល​ដែល​ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​។ រូបភាព​បង្ហាញ​ពី​ផ្សែង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ ចាប់ផ្តើម​ហ៊ុម​ព័ទ្ធ​ក្រុម​បាតុករ ​ដែល​បន្ទាប់មក​បាន​រត់​គេច​ខ្លួន​ចេញ​ យ៉ាង​ច្របូកច្របល់​។ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ របាយការណ៍​ពី​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​និយាយ​ថា ​“ការ​បង្ក្រាប​ដោយ​ប្រើ​កម្លាំង​ដ៏​សាហាវ​ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​លក្ខណៈ​ដែល​បាន​គ្រោង​ទុក​ជាមុន ​និង​បាន​ជួយ​ជ្រោមជ្រែង​ដោយ​នគរបាល និង​ទាហានក្នុង​ការ​បង្ក្រាប​ក្រុម​ប្រឆាំង​ នឹង​រដ្ឋប្រហារ​យោធា​កាលពី​ខែ​មុន​។​ របាយការណ៍​បាន​និយាយ​ថា ​“ក្រុម​អាជ្ញាធរ​យោធា​ត្រូវតែ​បញ្ឈប់​ ការវាយប្រហារ​ដ៏​សាហាវ​របស់​ពួកគេ​ជាបន្ទាន់ បន្ធូរបន្ថយ​ស្ថានការណ៍​នៅ​ទូទាំង​ប្រទេស និង​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំឃាំង​តាម​អំពើ​ចិត្ត។

​ចំណែក​នៅ​តំបន់​មួយ​ផ្សេងទៀត​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា ក្រុម​នគរបាល​បង្ក្រាប​កុបកម្ម​មី​យ៉ាន់​ម៉ា​ បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅលើ​ក្បួន​បាតុកម្ម ​ពីរ​ដាច់ដោយឡែក​ពី​គ្នា​នៅ​ទីក្រុង​ដា​វ៉េ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​បង្ខំ​ឲ្យ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​បំបែកជួរ ចូល​ទៅ​កាន់​កៀន​ដង​ផ្លូវ​នៃ​ទីក្រុង​ភាគ​ខាង​ត្បូង ​របស់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        29
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        38
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm