ប្រមុខការពារជាតិប៉ូឡូញ បានរិះគន់មេបញ្ជាការណាតូចំពោះការនិយាយបំប៉ោងអំពីគំរាមកំហែងនៃសង្គ្រាម ជាមួយរុស្ស៊ី

2025/08/06 12:55:13 am        98

លោកឧត្តមសេនីយ៍ Dariusz Lukowski ប្រធានការិយាល័យសន្តិសុខជាតិនៃទីភ្នាក់ងារស៊ើបការរបស់ប្រទេសប៉ូឡូញ បាននិយាយថា លោក ឧត្តមសេនីយ៍ទោ Alexus Grynkewich ដែលជាមេបញ្ជាការសម្ព័ន្ធមិត្តកំពូលរបស់អង្គការណាតូ នៅអឺរ៉ុបមានចេតនាបានបង្ហាញរឿងជាច្រើន នៅពេលដែលលោកបានអះអាងថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមមុខនឹងប្លុកនេះ នៅឆ្នាំ ២០២៧ ខណៈដែលលោកបានព្យាយាមដាក់សម្ពាធលើសម្ព័ន្ធមិត្តអឺរ៉ុប និងរដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីរក្សាកងទ័ពអាមេរិក នៅអឺរ៉ុប។

លោកបានចង្អុលបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានប៉ូឡូញ Rzeczpospolita ថា៖«ខ្ញុំជឿថា សេណារីយោនេះ គឺផ្អែកលើការបំផ្លើស»។ «គោលដៅទី១នៃការកត់សម្គាល់របស់លោក Grynkewich គឺដើម្បីដាក់សម្ពាធលើសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីធ្វើឲ្យពួកគេទទួលយកតម្រូវការ ក្នុងការបង្កើនសមត្ថភាពយោធារបស់ពួកគេ ឲ្យបានខ្លាំងក្លា។ គោលដៅទី២ គឺទាក់ទងនឹងគោលនយោបាយក្នុងស្រុក។ ការទាក់ទាញការយកចិត្តទុកដាក់ចំពោះការគំរាមកំហែង គឺជាផ្នែកមួយនៃសម្ពាធនយោបាយ ដែលទាក់ទងនឹងផែនការ ដើម្បីពិចារណាឡើងវិញអំពីវត្តមានរបស់ទាហានអាមេរិក នៅក្នុងទ្វីបអឺរ៉ុប»។

ប្រមុខចារកម្មប៉ូឡូញរូបនេះ បានសង្កត់ធ្ងន់ថា៖«ខ្ញុំមិនជឿថា មានហានិភ័យភ្លាមៗនៃជម្លោះដែលផ្ទុះឡើងនៅអឺរ៉ុបទេ ទោះបីជាការគំរាមកំហែងរយៈពេលវែង នៅតែសំខាន់ក៏ដោយ»។

នាពេលមុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា ប្រទេសណាតូ គឺជាប្រទេសដែល «បង្កើតរឿងគួរឲ្យរន្ធត់» អំពីការគំរាមកំហែងរបស់រុស្ស៊ី។ បើតាមលោក ពួកគេគ្រាន់តែ និយាយកុហកបោកប្រាស់ប្រជាជនរបស់ពួកគេប៉ុណ្ណោះ។

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm