វិមានក្រឹមឡាំង រិះគន់សម្ពាធពន្ធគយរបស់លោក Trump លើឥណ្ឌាថា ខុសច្បាប់ ពាក់ព័ន្ធនឹងការទិញប្រេងរុស្ស៊ី

2025/08/06 01:51:32 am        113

នៅថ្ងៃអង្គារ (ទី៥ ខែសីហា) នេះ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានអនុវត្តសម្ពាធពាណិជ្ជកម្មខុសច្បាប់ លើប្រទេសឥណ្ឌា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមជាថ្មីម្តងទៀតថា នឹងដំឡើងពន្ធលើទីក្រុងញូវដេលី ពាក់ព័ន្ធនឹងការទិញប្រេងពីរុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានឮសេចក្តីថ្លែងការណ៍ជាច្រើនដងដែលជាការគំរាមកំហែងពិតប្រាកដ ពោលគឺប៉ុនប៉ងបង្ខំឲ្យប្រទេសនានាកាត់ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី។ យើងមិនចាត់ទុកសេចក្តីថ្លែងការណ៍បែបនេះថា ស្របច្បាប់នោះឡើយ»។

លោកបានបញ្ជាក់បន្ថែមថា៖ «យើងជឿជាក់ថា ប្រទេសដែលមានអធិបតេយ្យភាព គួរតែមាន និងពិតជាមានសិទ្ធិជ្រើសរើសដៃគូពាណិជ្ជកម្មផ្ទាល់ខ្លួន ពោលគឺដៃគូ សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហើយជ្រើសរើសទម្រង់នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្រាប់ប្រទេសទាំងនោះដោយផ្ទាល់ ដែលជាផលប្រយោជន៍ជាក់លាក់របស់ប្រទេសមួយ»។

គួរបញ្ជាក់ថា លោក Trump បាននិយាយថា ចាប់ពីថ្ងៃសុក្រតទៅ លោកនឹងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ក៏ដូចជាប្រទេសដែលទិញការនាំចេញថាមពលរបស់ប្រទេសនេះ ប្រសិនបើក្រុងមូស្គូមិនចាត់វិធានការ ដើម្បីបញ្ចប់ជម្លោះ ៣ឆ្នាំកន្លះរបស់ខ្លួនជាមួយអ៊ុយក្រែនទេនោះ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនបានបង្ហាញសញ្ញាផ្លាស់ប្តូរគោលជំហររបស់រុស្ស៊ី ជុំវិញសង្រ្គាមនោះឡើយ បើទោះបីជាពេលវេលាកំណត់កំពុងលេចស្រមោលស្ទុងៗក៏ដោយ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm