ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ឡូញ សារូ អភិបាលរងស្រុកបាធាយ និងលោកគីម បូរ៉ាឌី អភិបាលរងស្រុកជើងព្រៃ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅឃុំព្រីងជ្រុំ ស្រុកជើងព្រៃ និងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណជាង ៥ពាន់កន្លែង។








