ស៊ុយអែត ន័រវែស និងដាណឺម៉ាក ផ្តល់ ៤៨៦លានដុល្លារ ដល់គម្រោងរបស់ណាតូ ដើម្បីបញ្ជូនអាវុធអាមេរិកទៅអ៊ុយក្រែន

2025/08/06 03:03:03 am        127

ក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃអង្គារ (ទី៥ ខែសីហា) នេះ រដ្ឋាភិបាលន័រវែស បានឲ្យដឹងថា ប្រទេសស៊ុយអែត ន័រវែស និងដាណឺម៉ាក នឹងរួមគ្នាបរិច្ចាគប្រាក់ប្រហែល ៥ពាន់លានក្រូណាន័រវែស (៤៨៦លានដុល្លារ) ដល់គំនិតផ្តួចផ្តើមដែលដឹកនាំដោយអង្គការណាតូ ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងអាវុធរបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីខែមុនថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ដែលចំណាយប្រាក់ដោយសម្ព័ន្ធមិត្តអឺរ៉ុប ប៉ុន្តែមិនបានបង្ហាញថា តើនឹងមានដំណើរការយ៉ាងដូចម្ដេចនោះទេ។

ស៊ុយអែតបានឲ្យដឹងទៀតថា ចំណែករបស់ខ្លួននៃកញ្ចប់ជំនួយនេះ ដែលរួមមានមីស៊ីល Patriot និងឧបករណ៍ការពារដែនអាកាសផ្សេងទៀត ក៏ដូចជាគ្រាប់បែកប្រឆាំងរថក្រោះនោះ នឹងមានតម្លៃ ២៧៥លានដុល្លារ។

ឧបនាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Ebba Busch បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថា «ការបន្តផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍អាមេរិកប្រភេទនេះ ដែលអឺរ៉ុបមិនអាចបញ្ចូនឲ្យបានក្នុងបរិមាណគ្រប់គ្រាន់នោះ គឺមានសារៈសំខាន់ សម្រាប់សមត្ថភាពការពាររបស់អ៊ុយក្រែន»។

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា សម្ព័ន្ធភាពមានសេចក្ដីដឹងគុណ ចំពោះប្រទេសអឺរ៉ុបខាងជើងទាំង៣ សម្រាប់ការមានសកម្មភាពដ៏រហ័ស ក្នុងការផ្តល់មូលនិធិដល់កញ្ចប់ជំនួយនេះ។

អង្គការណាតូ បានឲ្យដឹងថា ខ្លួននឹងសម្របសម្រួលគំនិតផ្តួចផ្តើមឈ្មោះ «បញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព» (PURL) របស់អង្គការនេះ។ មូលនិធិត្រូវបានផ្ដល់ដោយសមាជិកអឺរ៉ុបរបស់សម្ព័ន្ធភាព និងប្រទេសកាណាដា ហើយនឹងត្រូវបែងចែកជាកញ្ចប់ដែលមានតម្លៃប្រហែល ៥០០លានដុល្លារ។

កាលពីថ្ងៃចន្ទ ហូឡង់ គឺជាប្រទេសដំបូងគេដែលបានប្រកាសពីការចូលរួមរបស់ខ្លួន ជាមួយនឹងទឹកប្រាក់ ៥០០លានអឺរ៉ូ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm