[UPDATE] មនុស្ស ៤នាក់ស្លាប់ និង ៥០នាក់បាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហុកវាយប្រហារទីក្រុងតំបន់ហិម៉ាឡៃ ប្រទេសឥណ្ឌា

2025/08/06 03:42:36 am        330

អ្នកស្រុកជាប់ខ្លួនក្នុងកម្ទេចកម្ទី ត្រូវបានជួយសង្រ្គោះដោយកងទ័ពឥណ្ឌា នៅទីក្រុង Uttarkashi ស្ថិតតំបន់ភ្នំហិម៉ាឡៃ ប្រទេសឥណ្ឌា ដែលរងការវាយប្រហារដោយទឹកជំនន់ដ៏គំហក់នាថ្ងៃអង្គារនេះ ស្របពេលដែលរដ្ឋបានស្រុក ជាមួយងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ និងជាតិ បានចុះប្រតិបត្តិការជម្លៀសខ្លួនរួមគ្នា ។

សារព័ត៌មានក្នុងស្រុក រាយការណ៍ថា មនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ និងមនុស្សជាង ៥០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហុកបង្កឡើងដោយសារព្យុះភ្លៀង ។

លោក Ramesh Kumar Sudhanshu គឺជាប្រធាននាយកដ្ឋានរដ្ឋ Uttarakhand និយាយថា មាននូវលទ្ធភាពនៃការបាត់បង់អាយុជីវិតមនុស្ស និងខូចខាតទ្រព្យសម្បត្តិ តាមអ្វីដែលពួកយើងអាចយល់បាន ។ ពួកយើងបានបញ្ជូនកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ ក៏ដូចជាកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ ហើយជាបឋមពួកយើងកំពុងធ្វើការវាយតម្លៃ ហើយពួកយើងនឹងចាត់វិធានការឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។

ខណៈពេលនោះដែរ នគរបាលរដ្ឋ Uttarakhand និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ទំនងជាមាននូវការខូចខាតច្រើន ដោយសារកម្រិតទឹកកើនឡើងនៅតំបន់ Harshil ស្ថិតទីក្រុង Uttarkashi ហើយពួកគេស្នើសុំឲ្យអ្នកស្រុកនៅឆ្ងាយពីមាត់ទន្លេ ។

រដ្ឋ Uttarakhand ដែលស្ថិតនៅតំបន់ភ្នំហិម៉ាឡៃ បានមើលឃើញចំនួនកើនឡើងទឹកជំនន់ដ៏គំហុក និងបំណាក់ដី ក្នុងនោះក្រុមអ្នកជំនាញមួយចំនួន បានដាក់ការស្តីបន្ទោសលើបញ្ហាបម្រែបម្រួលអាកាសធាតុ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm