អ្នកនាំពាក្យ៖ ថៃរំខានចិត្តកម្ពុជាម្តងហើយម្តងទៀត តាមរយៈផ្សព្វផ្សាយព័ត៌មានមិនពិត ចោទប្រកាន់កម្ពុជា

2025/08/06 03:12:30 pm        504

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តមជុំ សុន្ទរី បានថ្លែងថា ថៃបានធ្វើការរំខានចិត្តដល់កម្ពុជាជារឿយៗ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃ បំភ្លើស និងមូលបង្កាច់ដល់កម្ពុជាម្តងហើយម្តងទៀត ខណៈថៃខ្លួនឯង ជាអ្នកបង្កមុនសោះ។ មួយវិញទៀតអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បង្ហាញនូវការហួសចិត្តចំពោះថៃ ដែលប្រើវិធានការច្បាប់មកលើកកម្ពុជាទាក់ទងនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាលពីកន្លងទៅផងដែរ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងថា កម្ពុជាបានកត់សម្គាល់ដោយរំខានចិត្តនូវរបាយការណ៍ ដែលបានលើកឡើងដោយប្រព័ន្ធឃោសនារបស់ថៃមួយចំនួន កាលពីថ្ងៃទី៥ខែសីហា ឆ្នាំ ២០២៥ ម្សិលមិញនេះ អំពីសកម្មភាពផ្លូវច្បាប់ប្រ ឆាំងនឹងកម្ពុជា ដែលបានប្រកាសឡើងដោយរដ្ឋាភិបាលថៃ ខណៈវិធានការផ្លូវច្បាប់នេះ ពុំមានមូលដ្ឋានអ្វី សោះឡើយ ហើយថែមទាំងបានបង្ហាញឲ្យឃើញនូវការប៉ុនប៉ងដោយចេតនា ដើម្បីបង្វែងការចាប់អារម្មណ៍ របស់សាធារណៈមតិទាំងនៅក្នុងប្រទេសថៃ និងឆាកអន្តរជាតិពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជាប៉ុណ្ណោះ។

ឯកឧត្តម ជុំ សុន្ទរី បានចាត់ទុកវិធានការផ្លូវច្បាប់ពីសំណាក់ភាគីថៃនេះ«បានបង្ហាញឲ្យឃើញ យ៉ាងច្បាស់ថាមានគោលដៅបង្វែងការទាក់ទាញ ដែលកំពុងកើនឡើងស្តីអំពីការខូចខាតរបស់ប្រជាជន ស៊ីវិល(ស៊ីវិលកម្ពុជា) ការរំលោភបំពានរបស់ថៃ ទៅលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយនឹងការមិនគោរពជាបន្តបន្ទាប់ របស់ថៃចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជា»។

ឯកឧត្តមជុំ សុន្ទរី បានលើកឡើងបន្ថែមទៀតថា បណ្តាការចោទប្រកាន់ របស់ថៃមកលើកម្ពុជាសម្រាប់ជាមូលដ្ឋានផ្លូវច្បាប់នេះ គឺគ្មានប្រសិទ្ធភាពអ្វីនោះឡើយ ខណៈវិធានការនេះ គឺជាហេតុផលនយោបាយប៉ុណ្ណោះ ដោយគ្មានហេតុផលណាមួយត្រូវបានគេជឿជាក់នោះទេ។

យ៉ាងណាក៏ដោយឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់សារជាថ្មីម្តងទៀតថា កម្ពុជាសូមធ្វើការបដិសេធជាដាច់ខាតចំពោះរាល់ការចោទប្រកាន់របស់ថៃមកលើកម្ពុជាម្តងហើយម្តងទៀត ខណៈរាល់បញ្ហាដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃនាពេលកន្លងមកនោះ គឺភាគីភាគីថៃ ជាអ្នកបង្កហេតុមុនដោយគ្មានការខ្លាចរអែងនូវច្បាប់អន្តរជាតិ និងបណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខនៅតាមព្រំដែន និង តំបន់ទាំងមូលផងដែរ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm