លោក Trump និយាយថា អាស្រ័យលើអ៊ីស្រាអែល ថាតើត្រូវកាន់កាប់ដែនដីហ្កាហ្សាទាំងស្រុងដែរឬអត់

2025/08/06 03:51:19 pm        96

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលើកឡើងថា លោកនឹងមិនរារាំងផែនការរបស់អ៊ីស្រាអែល ដែលអាចធ្វើទៅបានក្នុងការកាន់កាប់តំបន់ហ្កាហ្សានោះទេ។  

នៅពេលត្រូវបានសួរកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ អំពីរបាយការណ៍ដែលថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានសម្រេចចិត្តកាន់កាប់ដែនដីប៉ាឡេស្ទីនទាំងមូលនោះ លោក Trump បាននិយាយថាលោកផ្តោតលើការទទួលបានអាហារសម្រាប់ប្រជាជន នៅក្នុងតំបន់ហ្កាហ្សា។

ប្រធានាធិបតីអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា អ្វីលើសពីនេះផ្សេងទៀត លោកពិតជាមិនអាចនិយាយបានទេ។

បន្ទាប់ពីបទឈប់បាញ់ជាប់គាំងជាច្រើនខែ លោក Netanyahu និងលោក Trump ត្រូវគេរាយការណ៍ថាកំពុងធ្វើការលើបទឈប់បាញ់មួយដែលដាក់ឱសានវាទដល់ក្រុមហាម៉ាស ឲ្យដោះលែងចំណាប់ខ្មាំង និងយល់ព្រមទម្លាក់អាវុធ ពុំនោះនឹងត្រូវបន្តសង្គ្រាមទៀត។

ទីក្រុងវ៉ាស៊ីនតោនផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់អ៊ីស្រាអែលជារៀងរាល់ឆ្នាំ ជាជំនួយដែលបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការចាប់ផ្តើមសង្រ្គាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្កាហ្សាក្នុងខែតុលាឆ្នាំ ២០២៣ កន្លងទៅ ។   

អ៊ីស្រាអែលបានប្រើការបញ្ជាជម្លៀសដោយបង្ខំដើម្បីច្របាច់ប្រជាជនប៉ាឡេស្ទីនឱ្យចូលក្នុងទីតាំងនានា ដែលមិនធ្លាប់មានក្នុងតំបន់ហ្កាហ្សា ដោយបង្វែរផ្ទៃដី ៨៦ ភាគរយនៃដែនដីនេះ ទៅជាតំបន់យោធា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        70
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm