ឯកឧត្តម ហ៊ុន ម៉ានី៖ ជំរឿនមន្ត្រី មិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឯកសារចាស់ៗ ដើម្បីមានចំណាត់ ដាក់វិន័យនោះទេ សូមកុំមានការព្រួយបារម្ភ

2025/08/06 04:47:28 pm        490

ភ្នំពេញ៖ "ជំរឿនមន្ត្រី មិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឯកសារចាស់ៗ ដើម្បីមានចំណាត់ ដាក់វិន័យនោះទេ ដូចនេះ សូមកុំមានការព្រួយបារម្ភ និងសូមចូលរួមឱ្យបានគ្រប់ៗគ្នា។ […] ការធ្វើជំរឿនលើកនេះ ក្រុមការងារនឹងចុះដល់គោលដៅក្រសួង ស្ថាប័ន ដែលត្រូវធ្វើជំរឿនផ្ទាល់តែម្តង ។ ទាំងនេះជាការធានាមិនធ្វើឱ្យប៉ះពាល់ដល់និរន្តរភាព នៃដំណើរការផ្តល់សេវាសាធារណៈ របស់អង្គភាពដែលជាគោលដៅធ្វើជំរឿន។" នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពិធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ដែលប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា "សម្រាប់កម្ពុជា យើងកំពុងខិតខំធ្វើឱ្យមានការឯកភាពលើទស្សនៈ និងការប្រើប្រាស់ ទិន្នន័យរួមគ្នានៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី។ (ការរៀបចំនេះ) ជាការជំរុញឱ្យមានសង្គតិភាព និងសុខដុមនីយកម្ម ដោយបន្ស៊ីភាពប្រទាក់ក្រឡា, ការបំពេញបន្ថែមឱ្យគ្នា និងជំរុញគ្នាទៅវិញទៅមក ជាសហថាមភាពនៃប្រព័ន្ធរួម ដែលកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព រួមចំណែកបង្កើនសមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា សម្រាប់រយៈពេលយូរអង្វែង។"

គួរជម្រាបដែរថា ការចុះធ្វើជំរឿនមន្ត្រី គឺដើម្បីពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធអង្គភាព និងមន្ត្រីដែលបម្រើការងារជាក់ស្តែងតាមអង្គភាព ហើយប្រមូលទិន្នន័យពិតប្រាកដ សម្រាប់វិភាគ វាយតម្លៃ អំពីភាពស៊ីសង្វាក់ ភាពប្រទាក់ប្រឡានៃរចនាសម្ព័ន្ធផ្ទៃក្នុង ជាមួយនឹងមុខងារស្នូល មុខងាររង មុខងារគាំទ្រនៃក្រសួង ស្ថាប័ននីមួយៗ ក៏ដូចជាគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន។ ទិន្នន័យដែលទទួលបានពីការធ្វើជំរឿនមន្ត្រី នឹងជួយដល់រាជរដ្ឋាភិបាល ក្នុងការវាយតម្លៃធនធានមនុស្សនៅតាមក្រសួង ស្ថាប័ន ក៏ដូចជាអង្គភាពទាំងនោះ។ លទ្ធផលនេះក៏នឹងជួយដល់ការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន អង្គភាពនានា ដូចជាការពង្រាយមន្ត្រី ការដោះស្រាយការខ្វះ ឬលើស ទាំងបរិមាណ សមត្ថភាព និងគុណវុឌ្ឍិ។ ការកែលម្អការជ្រើសរើសមន្ត្រីដោយ ផ្អែកលើតម្រូវការជាក់ស្តែង, ការកែលម្អប្រព័ន្ធបើកផ្តល់បៀវត្ស, ការរៀបចំប្រព័ន្ធលើក ទឹកចិត្តគាំទ្រសមិទ្ធកម្មការងាររបស់មន្ត្រី, ការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍមូលធនមនុស្សក្នុងរដ្ឋបាលសាធារណៈ ក៏នឹងក្លាយជាសមិទ្ធកម្មដែលទទួលបានក្រោយការធ្វើជំរឿនមន្ត្រីផងដែរ។

ក្នុងន័យនេះ ដើម្បីឱ្យយុទ្ធនាការជំរឿនអាចប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ បានទាន់ពេលវេលា រលូន មានតម្លាភាព និងមានគុណភាពខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានស្នើឱ្យមានកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ផ្តល់ការគាំទ្រផ្នែករដ្ឋបាល បច្ចេកទេស ទិន្នន័យពាក់ព័ន្ធ និងសម្របសម្រួលជាមួយក្រុមការងារជំរឿន៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm