កូរ៉េខាងជើង​ព្រមាន​ចាត់វិធានការ​កាន់​តែ​ខ្លាំង ក្រោយ​អាមេរិក​ដាក់ទណ្ឌកម្ម​ថ្មី

2022/01/14 07:26:37 pm        1.2 K

​កូរ៉េខាងជើង​៖ នៅ​ថ្ងៃ​សុក្រ​នេះប្រទេស​កូរ៉េខាងជើង​បាន​ស្តី​បន្ទោស​រដ្ឋបាល​លោក Biden ចំពោះ​កា​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​នេះ ដោយសារតែ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ចុងក្រោយ​បំផុត​របស់​ខ្លួន និង​បាន​ព្រមាន​ពី​ចំណាត់​ការ​កាន់​តែ​ខ្លាំង និង​ជាក់លាក់​ជាង​មុន ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន​នៅតែ​បន្ត​ជំហរ​ប្រឈមមុខ​ដាក់គ្នា​ដូច្នេះ​ទៀត​នោះ​។

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ធ្វើឡើង​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA អ្នកនាំពាក្យ​ដែល​គេ​មិន​ស្គាល់​ម្នាក់​របស់​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​ការពារ​ការបាញ់មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេងថ្មីៗ​របស់​កូរ៉េខាងជើងថា ​ជា​សមយុទ្ធ​ការពារ​ខ្លួនដ៏​ត្រឹមត្រូវ​បំផុត​។ ​អ្នកនាំពាក្យ​រូបនោះ​បាន​និយាយថា ទណ្ឌកម្ម​ថ្មី​ទាំងនោះបាន​គូសបញ្ជាក់​ពី​ចេតនា​ជា​អរិភាព​របស់​សហរដ្ឋ​អាមេរិក ក្នុង​គោលបំណងធ្វើ​ឲ្យ​ប្រទេស​នេះឯកោ និង​រារាំងកូរ៉េខាងជើង ទោះបីជា​មានការ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​របស់​ក្រុង​ព្យុងយ៉ាង​ឱ្យ​បន្ត​ការទូត​ឡើងវិញ ដែល​បាន​ជាប់គាំង​ជុំវិញ​ការខ្វែងគំនិត​គ្នា​អំពី​ការបន្ធូរបន្ថយ​ទណ្ឌកម្ម និង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជា​ដំណាក់កាល​។

​កាលពី​ថ្ងៃ​ពុធរដ្ឋបាល​លោក Biden បានដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​កូរ៉េខាងជើង​ ៥​នាក់ជុំវិញ​តួនាទី​របស់​ពួកគេ​ក្នុង​ការទិញ​សម្ភារៈ និង​បច្ចេកវិទ្យាសម្រាប់​កម្មវិធី​មី​ស៊ី​លរបស់​កូរ៉េខាងជើង ជាការ​ឆ្លើយតប​ទៅនឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ចុងក្រោយ​បំផុត ​របស់​កូរ៉េខាងជើងនៅ​សប្ដាហ៍​នេះ និង​បាន​និយាយ​ផងដែរ​ថា ខ្លួន​នឹង​ស្វែងរក​ការដាក់ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​ឯកោ​មួយ​នេះ ​ពី​អង្គការសហប្រជាជាតិ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm