អគ្គស្នងការដ្ឋាននគរបាលជាតិ កែសម្រួលសមាសភាពក្រុម​ព័ត៌មានទាន់​ហេតុការណ៍​ជាមួយ​ជន​បរទេស

2025/08/06 09:06:40 pm        351

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ធ្វើ​ការ​កែ​សម្រួល​សមាសភាពក្រុមការងារទាន់ហេតុការណ៍ (HOTLINE) ជាមួយជន​បរទេស​ទាំង​អស់​ប្រចាំ​នៅ​ក្នុង​ប្រទេសកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់កិច្ចសហការ និងទំនាក់ទំនងល្អ ក្នុង​ផ្ដល់ព័ត៌មានទៅវិញទៅមក ទាក់ទងនឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាព​សង្គម។

ក្នុងពិធីប្រកាសជាផ្លូវការ នៃការកែសម្រួល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ មានការចូល​រួម​ពី​គ្រប់​ស្ថាន​ទូត និងស្ថានកុងស៊ុលទាំងអស់ប្រចាំប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត បា​ន​ថ្លែង​ថា ក្រុមព័ត៌មានទាន់ហេតុការណ៍នេះ ជាយន្តការដ៏ចាំបាច់មួយដែលត្រូវបង្កើតឡើង ក្នុង​គោល​បំណង​សំខាន់ៗ រួមមាន លើកកម្ពស់ប្រសិទ្ធភាពនៃការផ្លាស់ប្ដូរ ឬចែករំលែក​ព័ត៌មាន​អំពី​សភាព​ការណ៍ និងស្ថានភាពរបស់ជនបរទេស ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព និង​ការ​ពារ​ផល​ប្រយោជន៍ជូន ពួកគាត់ឲ្យបានល្អប្រសើរ, ធ្វើកិច្ចសហការ និងទំនាក់​ទំនង​ល្អ​រវាង​ជន​បរទេស​ទាំ​ងអស់ និងកងកម្លាំងមានសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បី​ផ្តល់​ព័ត៌មាន​ទៅវិញទៅមក ក្នុងគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់បាតុភាព អំពើភេរវកម្ម អំពើ​ដែលបង្កឲ្យមានអសន្តិសុខ អំពើល្មើសច្បាប់ ឬបញ្ហាផ្សេងទៀត ឲ្យបានទាន់ពេលវេលា ។

ឯកឧត្តមបន្ថែមថា ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សា​ធារ​ណៈ និងសេចក្តីសុខសុវត្ថិភាពដល់ជនបរទេស ដោយរួមបញ្ចូលទាំងនិវេសនដ្ឋាន ទីតាំង ស្ថានទូត ស្ថានកុងស៊ុល និងមន្ត្រីការទូតទាំងអស់ និងការពារសន្តិសុខ និងសុវត្ថិភាព ជូន​វិនិយោគិន និងអ្នកទេសចរណ៍បរទេសទាំងអស់ឲ្យបានកាន់តែល្អប្រសើរ ក្នុង​គោល​ដៅ​ទា​ក់​ទាញ​វិនិយោគិន និងទេសចរណ៍អន្តរជាតិចូលកម្ពុជា ។

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានខិតខំ​ប្រឹង​ប្រែង​បំពេញ​បេសកកម្មស្នូលរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ តាមរយៈការ​ដាក់​ចេញ​នូវ​យន្តការនិងវិធានការនានា ដើម្បីធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួម​ទាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្រេចបានលទ្ធផលជាបន្តបន្ទាប់ ដូចជា កា​រ​ចាប់បញ្ចូន ជនល្មើសទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ការចាត់បញ្ចូន​ជន​បទេស​ទៅ​ប្រទេស​កំណើតវិញតាមនីតិវិធី ការជួយសង្គ្រោះជនរងគ្រោះជាដើម ។

គួរបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ថ្មីនេះ ជាសេនាធិការ ប្តេជ្ញាបន្តបំពេញបេសកកម្មស្នូលរបស់ខ្លួន ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បីទទួលដោះស្រាយរាល់ទុក្ខកង្វល់ និងសំណើនានារបស់ជនបរទេសគ្រប់រូប ដែល​កំពុងមានវត្តមាននៅកម្ពុជា ដោយផ្ទាល់ភ្លាមៗឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា តាម​លទ្ធភាពដែលអាចធ្វើបាន ឬតាមរយៈស្ថានទូត ស្ថាន កុងស៊ុលសាមី ប្រចាំ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ក្នុងគោលដៅទទួលបាននូវការជឿជាក់ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ព្រមទាំងជឿទុក​ចិត្ត​លើ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​អគ្គ​ស្នងការដ្ឋាននគរបាលជាតិ លើកិច្ចការងារនេះ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm