វិមានក្រឹមឡាំង៖ ការកែលម្អទំនាក់ទំនងរវាងរុស្ស៊ី-សហរដ្ឋអាមេរិក នឹងត្រូវការពេលវេលាបន្តិច

2025/08/06 09:48:44 pm        158

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី ក្នុងសុន្ទរកថាចេញផ្សាយនៅថ្ងៃពុធ (០៦ សីហា) នេះថា ការកែលម្អទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក នឹងត្រូវការពេលវេលាបន្តិច។ លោក Peskov បានប្រាប់ TASS ថា "ពិតណាស់មាននិចលភាព (ភាពប្រែប្រួលលឿនយឺត) នៅក្នុងដំណើរការនេះ" ដោយសំដៅលើអវត្តមានដ៏យូរនៃកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោកប្រធានាធិបតីអាមេរិក Donald Trump។

អ្នកនាំពាក្យរូបនេះបន្តថា "គេត្រូវការពេលវេលាសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីនាំទំនាក់ទំនងទ្វេភាគីត្រឡប់ទៅរកផ្លូវធម្មតាវិញ"។ TASS បានរាយការណ៍ថា នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្ររុស្ស៊ីសម័យទំនើប ដែលរយៈពេលជាង ៦ខែបានកន្លងផុតទៅចាប់តាំងពីការចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកថ្មី ដោយពុំមានជំនួបកំពូលជាមួយមេដឹកនាំរុស្ស៊ី។

ទំនាក់ទំនងរុស្ស៊ី-អាមេរិក ជួបកំណើនភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ ដោយលោក Trump និយាយថា លោកបញ្ជាឱ្យនាវាមុជទឹកនុយក្លេអ៊ែរ ២គ្រឿងផ្លាស់ទៅក្នុង "តំបន់សមស្រប" ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev។

លោក Trump ក៏បានចេញឱសានវាទដល់លោក Putin ដោយទាមទារឱ្យមានបទឈប់បាញ់ក្នុងសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន និងកិច្ចព្រមព្រៀងសន្តិភាពផ្លូវការត្រឹមថ្ងៃសុក្រ ០៨ សីហា ខាងមុខនេះ។ លើសពីនេះ លោក Trump គំរាមរុស្ស៊ីជាមួយនឹងទណ្ឌកម្មថ្មី និងដាក់ពន្ធ ១០០% លើប្រទេសណាដែលទិញប្រេងរុស្ស៊ី លុះត្រាតែលោក Putin យល់ព្រមលើបទឈប់បាញ់ក្នុងសង្គ្រាម៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm