ពលករធ្វើការនៅប្រទេសថៃ នាំគ្នាវិលមកស្រុកកំណើតវិញ ព្រោះមានការងារធ្វើនៅជិតផ្ទះមិនមានការភិតភ័យ

2025/08/06 09:57:17 pm        134

កំពង់ឆ្នាំង៖ ពលករមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងដែលបានវិលមកពីប្រទេសថៃវិញ នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ពួកគេមានការភិតភ័យខ្លាំង និងគ្មានសុវត្ថិភាពឡើយពេលរស់នៅធ្វើការក្នុងប្រទេសថៃ។ ពួកគេមកស្រុកកំណើតវិញ មានអាជ្ញាធរខេត្ត មន្ទីរការងារ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើពួកគាត់ ដោយបានអោយរថយន្តជាច្រើនគ្រឿងទៅដឹកពីព្រំដែនមកស្រុកកំណើត មានការងារធ្វើ មានសុខសុវត្ថិភាព ជាពិសេសគឺក្នុងប្រទេសកម្ពុជាមានសុខសន្តិភាពពិតប្រាកដ។

ពលករបានអោយដឹងថា៖ កាលពួកគាត់រស់នៅ និងធ្វើការក្នុងប្រទេសថៃ គឺពួកគាត់ភ័យខ្លាចបំផុតលើសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះមានជនជាតិថៃ បានបង្ករការរំខាន និងរករឿងដល់ប្រជាពលករខ្មែរ ជាពិសេសពេលប្រទេសខ្មែរយើងមានជម្លោះព្រំដែនជាមួយប្រទេសថៃឈ្លានពាន រួមនិងការអំពាវនាវរបស់រាជរដ្ឋាភិបាលអោយពលករខ្មែរទាំងអស់វិលមកស្រុកកំណើតវិញផងនោះ ពួកគាត់បាននាំគ្នាវិលមកវិញដោយថៅកែមិនបើកប្រាក់ខែអោយឡើយ។ ពេលពួកគាត់បានជាន់លើដីខ្មែរ និងមានក្រុមការងាររដ្ឋបាលខេត្តកំពង់ឆ្នាំងទៅទទួល និងមានបាយទឹកសំរាប់ហូបផងនោះ ពួកគាត់ពិតជាអររំភើពក្រៃលែង ដោយមិននឹកស្មានថា ពួកគាត់មានថ្ងៃនេះ និងអាចវិលមកជាន់ដល់ដីខ្មែរ ជាពិសេសបានវិលមកដល់ស្រុកកំណើតជួបជុំឪពុកម្តាយក្រុមគ្រួសារវិញ។ ពួកគាត់ពិតជាអរគុណដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មន្ទីរការងារ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកមញពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរដល់សុខទុក្ខពួកគាត់បែបនេះ។

ពលករទាំងអស់បានបន្ថែមថា៖ ការងារដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងនាពេលនេះ មានច្រើនកន្លែង ពួកគាត់អាចជ្រើសរើសតាមចិត្តចង់ធ្វើ និងមានប្រាក់ខែសមរម្យ តែបើសិនជាយើងធ្វើការថែមម៉ោងទៀត នោះនឹងបានប្រាក់ខែកាន់តែច្រើន។ នៅក្បែរផ្ទះ ក្បែរគ្រួសារ មានការងារធ្វើ ពួកគាត់ពិតជាសប្បាយចិត្ត៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        23
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm