ទួរគីចាប់ផ្តើមការងារលើគំនិតផ្តួចផ្តើមសន្តិភាព ដើម្បីបញ្ចប់ជម្លោះ ជាមួយគណបក្សពលករឃើដ(PKK)

2025/08/06 11:13:57 pm        55

គណៈកម្មាធិការសភាដែលទើបបង្កើតថ្មីនៅក្នុងប្រទេសទួរគី បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន កាលពីថ្ងៃអង្គារ ដើម្បីត្រួតពិនិត្យគំនិតផ្តួចផ្តើមសន្តិភាពដែលមានគោលបំណងបញ្ចប់ជម្លោះអស់ជាច្រើនទសវត្សរ៍ ជាមួយគណបក្សពលករឃើដ (PKK) ដែលត្រូវបានចាត់ថា ខុសច្បាប់។

គណៈកម្មាធិការដែលមានសមាជិកចំនួន ៥១រូប រួមមានតំណាងមកពីគណបក្សនយោបាយធំៗភាគច្រើន មានភារកិច្ចដឹកនាំ និងត្រួតពិនិត្យទិដ្ឋភាពនយោបាយ និងច្បាប់នៃដំណើរការសន្តិភាព។ វឌ្ឍភាពនេះ កើតឡើង បន្ទាប់ពីការប្រកាសរបស់ PKK នាពេលថ្មីៗនេះ ក្នុងការរំសាយ និងបោះបង់ការតស៊ូប្រដាប់អាវុធ។

ខណៈពេលកំពុងថ្លែងនៅក្នុងសម័យប្រជុំបើកដំណើរការរបស់គណៈកម្មាធិការនេះ ប្រធានសភាទួរគីលោក Numan Kurtulmus បានហៅគំនិតផ្តួចផ្តើមនេះថា ជា «ចំណុចរបត់ប្រវត្តិសាស្ត្រមួយ»។

លោក Kurtulmus បាននិយាយថា៖«គណៈកម្មការនេះ មិនមែនជាគណៈប្រតិភូធម្មតាទេ វាតំណាងឲ្យ ភាពក្លាហានក្នុងការរៀបចំអនាគតរបស់យើង និងឆន្ទៈក្នុងការពង្រឹងការរួបរួមសង្គម»។ លោកបានបន្ថែមថា៖ «យើងកំពុងធ្វើជាសាក្សីក្នុងការចាប់ផ្តើមសករាជថ្មីមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ជាតិ។

បន្ទាប់ពីសុន្ទរកថាបើកចប់ សម័យប្រជុំនេះ ត្រូវបានបិទមិនឲ្យអ្នកសារព័ត៌មានចូលរួម។

គណបក្សពលករឃើដ (PKK) ដែលបានធ្វើយុទ្ធនាការប្រដាប់អាវុធប្រឆាំងនឹងរដ្ឋទួរគី តាំងពីឆ្នាំ ១៩៨៤ ដើមដំបូង បានស្វែងរកការបង្កើតរដ្ឋឃើដឯករាជ្យមួយ ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរការទាមទាររបស់ខ្លួនឆ្ពោះទៅរកស្វ័យភាពកាន់តែច្រើន និងពង្រីកសិទ្ធិសម្រាប់ជនជាតិឃើដ នៅក្នុងប្រទេសទួរគី ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        19
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        30
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm