ក្រោយពី ឱកាសជាច្រើន បានបាត់បង់។ នាង Sodaba ក៏ដូចជាស្ត្រីអាហ្វហ្គានីស្ថានជាច្រើននាក់ទៀតដែរ អាចធ្វើកិច្ចការតិចតួច ប៉ុន្តែមានការប្រឹងប្រែងជានិច្ច ខណៈដែលរដ្ឋាភិបាលតាលីបង់ថ្មីរបស់ប្រទេសនាង បានដាក់ការរឹតត្បិតលើជីវិតស្ត្រី។
ក្រុមតាលីបង់ បានដណ្តើមអំណាច នៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១ ហើយបានដាក់ចេញនូវការអនុវត្តការរឹតបន្តឹងសម្រាប់ស្ត្រី៖ ហាមទៅលេងតាមសួនច្បារ ឬកន្លែងហាត់ប្រាណ ហាមញ៉ាំអាហារក្នុងភោជនីយដ្ឋាន មិនឲ្យធ្វើការងារ លើកលែងតែក្នុងវិជ្ជាជីវៈមួយចំនួនប៉ុណ្ណោះ។

ប៉ុន្តែទង្វើដ៏ឃោរឃៅបំផុតមួយសម្រាប់សិស្សស្រី គឺការហាមប្រាមមិនឲ្យរៀនហួសពីសាលាបឋមសិក្សា។
ដោយសារភាពចាំបាច់ នាង Sodaba បានរៀនតាមអ៊ីនធឺណិត ហើយនាងបានរកឃើញក្តីសង្ឃឹមថ្មី គឺវគ្គសិក្សាសរសេរកូដកុំព្យូទ័រឥតគិតថ្លៃសម្រាប់ស្ត្រី នៅអាហ្វហ្គានីស្ថាន។
នាង Sodaba បាននិយាយថា ខ្ញុំជឿថា មនុស្សម្នាក់ មិនគួរបណ្តោយខ្លួនទៅតាមកាលៈទេសៈទេ ប៉ុន្តែ គួរតែខិតខំប្រឹងប្រែង និងធ្វើឲ្យសម្រេចក្តីសុបិន្តរបស់ពួកគេ តាមគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន»។ នាងផ្ទាល់ បានចាប់ផ្តើមរៀនសរសេរកម្មវិធីកុំព្យូទ័រ និងបង្កើតគេហទំព័រ។
