ស្ថាប័នឃ្លាំមើលអូស្ត្រាលី៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស «មិនអើពើ» ចំពោះមាតិការំលោភបំពានកុមារ

2025/08/07 12:47:02 am        60

ស្ថាប័នឃ្លាំមើលអនឡាញរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃពុធ (ទី៦ ខែសីហា) នេះ បានចោទប្រកាន់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ក្នុងនោះរួមមានទាំង Apple និង Google ផងដែរ ពីបទ «មិនអើពើ» ចំពោះមាតិការំលោភបំពានផ្លូវភេទកុមារដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមរបស់ក្រុមហ៊ុនទាំងនោះ។

គណៈកម្មការនៃស្ថាប័ន eSafety បានរកឃើញថា ក្រុមហ៊ុន Apple និងគេហទំព័រមើលវីដេអូ គឺ YouTube ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Google មិនបានតាមដានចំនួនរបាយការណ៍អ្នកប្រើប្រាស់ដែលពួកគេបានទទួល អំពីការរំលោភផ្លូវភេទលើកុមារ ហើយក៏មិនបានរៀបរាប់ពីរយៈពេលដែលក្រុមហ៊ុនត្រូវការ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ទាំងនេះដែរ។

ស្នងការនៃស្ថាប័ន eSafety លោកស្រី Julie Inman Grant បាននិយាយថា៖ «នៅពេលដែលក្រុមហ៊ុនមិនបានតាមដានយ៉ាងដិតដល់ ចំពោះឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេទេនោះ ពួកគេមិនបានផ្តល់អាទិភាពដល់ការការពារកុមារនោះឡើយ ហើយហាក់បីដូចជាកំពុងធ្វើមិនដឹងមិនឮ ចំពោះឧក្រិដ្ឋកម្មដែលកើតឡើងលើសេវាកម្មរបស់ក្រុមហ៊ុន»។

ហើយលោកស្រីបានបន្ថែមថា ក្រុមហ៊ុនបច្ចេកវិទ្យាមិនបាន «ចាត់វិធានការឲ្យបានច្រើនគ្រប់គ្រាន់ ដើម្បីលើកកម្ពស់ និងកែលម្អកិច្ចប្រឹងប្រែងរបស់ពួកគេឡើយ» ចាប់តាំងពីលោកស្រីបានសួរទៅក្រុមហ៊ុនទាំងនោះ កាលពី ៣ឆ្នាំមុន។

របាយការណ៍របស់ស្ថាប័ននេះ ក៏បានរកឃើញដែរថា ក្រុមហ៊ុនជាច្រើន រួមមាន Apple, Google, Microsoft និង Skype មិនប្រើប្រាស់ឧបករណ៍ ដើម្បីស្វែងរកយ៉ាងសកម្មនូវមាតិការរំលោភបំពានផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ិនធឺណិតនោះឡើយ។

តែយ៉ាងណាក្ដី អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បានប្រាប់ថា ការរកឃើញរបស់គណៈកម្មាការ ត្រូវបានពឹងលើ «រង្វាស់សេចក្ដីរាយការណ៍ មិនមែនការអនុវត្តសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតនោះទេ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        52
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm