បេក្ខជន​ជាង ៦៥​ភាគរយ​ជាប់​បាក់ឌុប ខណៈ​បេក្ខជន​ជាប់​និទ្ទេស​ A កើន​ឡើង​ច្រើន គ្រប់​រាជ​ធានី-ខេត្ត​

01/14/2022 03:01 PM        30

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ឱ្យ​ដឹង​ថា ​បេក្ខជន​ជាង ៦៥​ភាគរយ បាន​ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​២០២១​កន្លង​មក​នេះ ប៉ុន្តែ បេក្ខជន​ជាប់​និទ្ទេស A កាន់​តែ​ច្រើន និង​មាន​នៅ​គ្រប់​រាជ​ធានី​-ខេត្ត​ទាំង​អស់​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​អប់រំ យុជន និង​កីឡា បាន​ឱ្យ​ដឹង​ថា បេក្ខជន​ជាង ៧​២,០១៦​នាក់ ឬ​ស្មើ​នឹង​ ៦៥.៦៥​ភាគរយ បាន​ប្រឡង​ជាប់​បាក់ឌុប​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ខែ​ធ្នូ​កន្លងម​ក​នេះ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ផង​ដែរ​ថា បេក្ខជន​រហូត​ដល់​ទៅ ១,៧៥៣​នាក់ បាន​ប្រឡង​ជាប់​ជាមួយ​ចំណាត់​ថ្នាក់​និទ្ទេស A ឬ​កើន​ឡើង​ជាង ៤​ដង​បើ​ធៀប​នឹង​​ឆ្នាំ​២០១៩​កន្លង​មក​ដែល​មាន​​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​ត្រឹម ៤៤៣​នាក់។

ចំណែក​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស B ក្រសួង​អប់រំ​បញ្ជាក់​ថា មាន​ចំនួន​ដល់​ទៅ ៥,២១៥​នាក់ ឬ​កើន​ឡើង​ជាង ២​ដង បើធៀប​នឹង​ឆ្នាំ​២០១៩​ ដែល​មាន​ចំនួន​ត្រឹម​តែ ២,៤៣០​នាក់​ប៉ុណ្ណោះ។

បើ​តាម​ក្រសួង​អប់រំ រាជ​ធានី​ភ្នំពេញ មាន​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A ច្រើន​ជាង​គេង​រហូត​ដល់ ៥៦៥​នាក់ បន្ទាប់​មក​ខេត្ត​សៀមរាប​ស្ថិត​នៅ​លំដាប់​ទី២ ដែល​មាន​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A ចំនួន ១៥៣​នាក់ ខណៈ​ដែល​ខេត្ត​កណ្ដាល​មាន​ចំនួន ១២៧​នាក់ ខេត្ត​បាត់ដំបង ១២៣​នាក់ ខេត្ត​កំពង់ចាម ១១៨​នាក់។

ក្រសួង​អប់រំ​ បាន​ឱ្យ​ដឹង​ទៀត​ថា ខេត្ត​បន្ទាយមានជ័យ មាន​បេក្ខជន​ជាប់​និទ្ទេស A ចំនួន ៩៩​នាក់ និង​ខេត្ត​តាកែវ មាន​បេក្ខជន​ជាប់​និទ្ទេស A ចំនួន ៩៩​នាក់​ដូច​គ្នា។

បន្ទាប់មក ខេត្ត​ព្រៃវែង មាន​បេក្ខជន​ជាប់​និទ្ទេស A ចំនួន ៨៧​នាក់ ខេត្ត​កំពត ៧៥​នាក់ ខេត្ត​ត្បូងឃ្មុំ ៥៤​នាក់ ខេត្ត​ក្រចេះ ៤៥​នាក់ ខេត្ត​កំពង់ធំ ១៤​នាក់ ខេត្ត​កំពង់ស្ពឺ ៣៣​នាក់ ខេត្ត​ពោធិ៍សាត់ ២៨​នាក់ ខេត្ត​ស្វាយរៀង ២៦​នាក់ ខេត្ត​កំពង់ឆ្នាំង ២២​នាក់ ខេត្ត​ព្រះសីហនុ ២០​នាក់ ខេត្ត​រតនគិរី ៩​នាក់ ខេត្ត​ស្ទឹងត្រែង ៦​នាក់ ខេត្ត​ប៉ៃលិន ៦​នាក់ ខេត្ត​ឧត្ដរមានជ័យ ៥​នាក់ ខេត្ត​កោះកុង ៤​នាក់ ខេត្ត​ព្រះវិហារ ៤​នាក់ ខេត្ត​កែប ៣​នាក់ និង​ខេត្ត​មណ្ឌលគិរី ១​នាក់។

ក្រសួង​អប់រំ បាន​រៀបចំ​ការ​ប្រឡង​បាក់ឌុប​កាល​ពី​ថ្ងៃ​ទី​២៧ និង ២៨​ ខែ​ធ្នូ​កន្លង​មក​នេះ ដោយ​មាន​បេក្ខជន​សរុប ១១៤,១៨៧​នាក់ បាន​ចុះ​ឈ្មោះ​ប្រឡង​ទូទាំង​ប្រទេស៕

អត្ថបទដែលទាក់ទង

ជប៉ុនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ដើម្បីធ្វើឱ្យមានការកែលម្អស្ថានភាពនៅមីយ៉ាន់ម៉ា
01/25/2022 06:01 PM        1
រដ្ឋសភា​កម្ពុជា ចាត់ទុក​ការចោទប្រកាន់​របស់​សមាជិក​សភា​អាស៊ាន APHR ជា​ទង្វើ​អសីលធម៌​
01/25/2022 06:01 PM        1
កម្ពុជាបង្ហាញក្ដីបារម្ភចំពោះការបំពុលខ្យល់ទាំងក្នុងតំបន់ និងពិភពលោក
01/25/2022 05:01 PM        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជប៉ុនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ដើម្បីធ្វើឱ្យមានការកែលម្អស្ថានភាពនៅមីយ៉ាន់ម៉ា

01/25/2022 06:01 PM
​រដ្ឋសភា​កម្ពុជា ចាត់ទុក​ការចោទប្រកាន់​របស់​សមាជិក​សភា​អាស៊ាន APHR ជា​ទង្វើ​អសីលធម៌​
01/25/2022 06:01 PM
​កម្ពុជាបង្ហាញក្ដីបារម្ភចំពោះការបំពុលខ្យល់ទាំងក្នុងតំបន់ និងពិភពលោក
01/25/2022 05:01 PM
​ប្រមុខការទូតទីម័រខាងកើត នឹងមកកាន់កម្ពុជា ដើម្បីពិភាក្សាពីបញ្ហាចូលជាសមាជិកអាស៊ាន
01/25/2022 04:01 PM
​មន្ត្រី​ក​.​ប​.​ប​.​ បន្ត​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅ​ផ្សារ​អូរឫស្សី ខណៈ​បុណ្យចូលឆ្នាំ​ចិន​ជិត​មកដល់​
01/25/2022 04:01 PM

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

​អាវុធហត្ថបន្ទាយមានជ័យ៣នាក់រងបួស ក្នុងករណីបង្ក្រាបជនទំនើងថៃនៅក្រុងប៉ោយប៉ែត និងឃាត់ខ្លួនជនបង្ក១៥នាក់
​ឃាត់​ខ្លួន​បុរស​ម្នាក់​ជិះ​រថយន្ត​ស្លាក​លេខ​«នគរបាល» អួត​អាង​ពី​ឥទ្ធិពល​ធ្វើ​ដំណើរ​ក្នុង​តំបន់​បិទខ្ទប់​
​ប្តី-ប្រពន្ធមានផ្ទុកមេរោគកូវីត១៩ (អូមីក្រុង ) ទៅលេងផ្ទះម្តាយនៅស្រុកកំពង់ត្រឡាច អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល១៤នាក់
​រឿង​ក្មេងពាល​ ជិះឡាន​មកកាប់គេផ្អើលពេញភូមិ ​គំរាមបាញ់​ មិន​មាន​ចំណាត់ការពីអធិការ​ស្រុក​ព្រៃកប្បាស

ព័ត៌មានវីដេអូ

​តើស្ត្រីមានជំងឺទឹកនោមផ្អែមត្រូវរៀបចំខ្លួនបែបណា ដើម្បីត្រៀមយកបុត្រ ?

10/13/2021 05:10 PM
ប្រមុខ​ការ​ពារជាតិ​កម្ពុជា ​អគុណ​អាមេរិក​ដែល​ជួយ​បណ្តុះបណ្តាល​ជំនាញ​យោធា​កម្ពុជា​ នាពេល​កន្លង​ទៅ
06/08/2021 12:06 PM
សម្តេចតេជោ ហ៊ុន សែន ចាត់តំណាងចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់
06/05/2021 01:06 PM
ការឆ្លងកូវីដក្នុងក្រុងព្រះសីហនុថមថយបន្តិចក្នុងរយៈពេលចុងក្រោយនេះ ខណៈការចាក់វ៉ាក់សាំងកំពុងដំណើរការ
05/28/2021 02:05 PM
ការអនុវត្តវិធានសុខាភិបាលប្រឆាំងនឹងការឆ្លងជំងឺកូវីដនៅតាមរោងចក្រ នៅមានកម្រិត
05/28/2021 02:05 PM