អ្នកជំនាញជំរុញឲ្យគ្រប់គ្រងមូសបានឆាប់រហ័ស ខណៈភ្លៀងធ្លាក់បង្កការរីករាលដាលឆ្លងជំងឺឈីសនៅប្រទេសចិន

2025/08/07 02:38:44 am        55

ក្រុមអ្នកជំនាញជំងឺឆ្លង បានធ្វើការព្រមាននៅថ្ងៃពុធនេះថា វីរុសឈីកទំនងជានៅតែមានក្នុងតំបន់ភាគខាងត្បូងប្រទេសចិនក្រោយរដូវទឹកជំនន់ ស្របពេលដែលភ្លៀងធ្លាក់ខ្លាំងបង្កើនសកម្មភាពរបស់សត្វមូស ។

ជំងឺឈីកដែលចម្លងដោយមូសខ្លា គ្មានវិធីព្យាបាលច្បាស់លាស់នោះទេ ហើយត្រូវបានគេដឹងថា វារីករាលដាលយ៉ាងឆាបរហ័ស ។ រោគសញ្ញារួមគ្រុនក្តៅ និងឈឺសន្លាក់ដៃជើងធ្ងន់ធ្ងរ បើទោះបីជាករណីស្លាប់កម្រក៏ដោយ ។

ផ្នែកជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសចិន រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងសតវត្សរ៍នេះ បង្កើតឲ្យមានត្រពាំង បឹងបួរសម្រាប់ឲ្យមូសបន្តពូជ ។

ក្រុមព្យាករបានព្រមានពីព្យុះផ្គររន្ទះបន្ថែមទៀត រយៈពេលមួយថ្ងៃ បន្ទាប់ពីផ្ទៃមេឃពីលើទីក្រុងហុងកុង បានប្រែក្លាយជាខ្មៅងងឹត និងបង្អុរភ្លៀងធ្លាក់ខ្លាំងក្លាបំផុតក្នុងខែសីហា ចាប់តាំងពីឆ្នាំ១៨៨៤មក នៅទីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់អាស៊ី ។ 

វីដេអូតាមប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញឲ្យឃើញពីផ្លូវលិចទឹកនៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន និងសេចក្ដីរាយការណ៍ពីការផ្ទុះឡើងកាន់តែអាក្រក់ទៅៗនៃជំងឺគ្រុនឈីក ដែលត្រូវបានជំរុញដោយការកើនឡើងនៃកំណើតមូសខ្លា ។ ខេត្ត Guangdong បានរាយការណ៍ថាមានករណីឆ្លងជំងឺគ្រុនឈីកជាង ៧ពាន់ករណីហើយមកទល់ពេលនេះ ។

លោកវេជ្ជបណ្ឌិត Leong Hoe Nam គឺជាអ្នកជំនាញជំងឺឆ្លងនៅគ្លីនិក Rophi ប្រទេសសិង្ហុបរី និយាយថា មូសត្រូវការបរិមាណទឹកតិចតួចប៉ុណ្ណោះ សម្រាប់ការបន្តពូជរបស់វា ។

ទីក្រុង Foshan ស្ថិតនៅភាគខាងលិចទីក្រុង Guangzhou បានក្លាយជាចំណុចកណ្តាលនៃការរីករាលដាលជំងឺឈីកក្នុងខេត្ត ខណៈទីក្រុងរាប់សិបកន្លែងទៀត បានរាយការណ៍ករណីឆ្លង ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm