លោក Putin៖ កងទ័ព​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម​ត្រៀម​ចាក​ចេញពី​ប្រទេសកា​ហ្សា​ក់​ស្ថាន​

01/14/2022 03:01 PM        165

កាហ្សាក់ស្ថាន៖ ​ក្រសួងការពារជាតិ​​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កងទ័ព​របស់​សម្ព័ន្ធ​សន្តិសុខដឹកនាំ​ដោយ​ប្រ​ទេស​រុស្ស៊ី​ កំពុង​ត្រៀម​រៀបចំ​ដើម្បី​ដកចេញ​ពី​ប្រទេស​កា​ហ្សា​ក់​ស្ថាន​។ ក្រសួង​និយាយថា កងទ័ព​នៅក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​កំពុង​រៀបចំ​ឧបករណ៍​សម្រាប់​ការដឹកជញ្ជូន និង​ប្រគល់​ឲ្យស្ថាប័នរដ្ឋ​ដែល​ពួកគេ​បាន​ការពារ​កងកម្លាំង​ក្នុង​តំបន់​។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ីលោក Sergei Shoigu បាន​រាយការណ៍​ទៅ​ប្រធានាធិបតី​លោក Vladimir Putin ថា កងទ័ព​នឹង​ដកចេញនៅ​ថ្ងៃ​ទី១៩ ខែមករា​។ លោក Putin បាន​និយាយ​ថា វា​គឺជា​ប្រតិបត្តិការ​លើកដំបូង​ក្នុង​សកម្មភាព​បែបនេះ​សម្រាប់កងទ័ព​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម ​(CSTO) ហើយ​កងទ័ព​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ធ្វើ​ឱ្យ​ស្ថានការណ៍​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​មាន​ស្ថិរភាព​។​ ​ការដក​កងទ័ពធ្វើឡើង​ត្រឹម​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ដាក់ពង្រាយទៅកាន់អតីត​ប្រទេស​សូ​វៀត​មួយ​នេះ ​តាមសំណើ​របស់​ប្រធានាធិបតី​របស់​ប្រទេសដែល​កំពុងតែ​ស្វែងរក​ការបង្ក្រាប ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ដោយ​ហិង្សា​។ បាតុកម្ម​បានចាប់ផ្តើម​ចាប់តាំងពី​ថ្ងៃទី២ ខែមករា នៅ​ភាគ​ខាងលិច​ប្រទេស​កា​ហ្សា​ក់​ស្ថាន បន្ទាប់ពី​មាន​កំហឹង​រាលដាល​ជុំវិញ​ការកើនឡើង​ខ្លាំងនៃ​តម្លៃ​ប្រេងឥន្ធនៈ​។

ក្រុមអ្នកតវ៉ា​បាន​សម្រុកចូល​អគារ​រដ្ឋាភិបាល និង​បាន​ដុតបំផ្លាញ ហើយ​មនុស្ស​រាប់​សិប​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា ជាមួយ​កងកម្លាំង​សន្តិសុខ​របស់​ប្រទេស​។​ ​ប្រធានាធិបតី​លោក Kassym-Jomart Tokayev បានដាក់​កំហុស​ភាពវឹកវរ​លើ​ភេរ​វករដែល​គាំទ្រដោយ​បរទេស ហើយ​បាន​ស្នើសុំ​ជំនួយ​ពី​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម ដែលជា​សម្ព័ន្ធមិត្ត​យោធាដឹកនាំ​ដោយ​រុស្ស៊ី​នៃ​អតីត​រដ្ឋ​ចំនួន​ប្រាំមួយ​របស់​សូ​វៀត​។ ប្លុក​នេះ​បាន​បញ្ជូន​ទាហាន​ជាង ២,០០០នាក់​ទៅកាន់​ប្រទេស​កា​ហ្សា​ក់​ស្ថាន​កាលពី​សប្តាហ៍​មុន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

របាយការណ៍​៖ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ ២​គ្រាប់​ដែល​ទំនងជា​មី​ស៊ី​ល​តម្រង់​គោលដៅ
01/25/2022 03:01 PM        1
មន្ទីរ​បញ្ចកោណ​ដាក់​កងទ័ព ៨.៥០០​នាក់​លើ​ការប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ធានា​ដល់អង្គការ NATO
01/25/2022 02:01 PM        1
រុស្ស៊ី​បង្កើន​វត្តមាន​កងទ័ព​ក្នុង​សមយុទ្ធ​នៅ​ប្រទេស​បេឡា​រុស្ស​
01/25/2022 02:01 PM        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជប៉ុនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ដើម្បីធ្វើឱ្យមានការកែលម្អស្ថានភាពនៅមីយ៉ាន់ម៉ា

01/25/2022 06:01 PM
​រដ្ឋសភា​កម្ពុជា ចាត់ទុក​ការចោទប្រកាន់​របស់​សមាជិក​សភា​អាស៊ាន APHR ជា​ទង្វើ​អសីលធម៌​
01/25/2022 06:01 PM
​កម្ពុជាបង្ហាញក្ដីបារម្ភចំពោះការបំពុលខ្យល់ទាំងក្នុងតំបន់ និងពិភពលោក
01/25/2022 05:01 PM
​ប្រមុខការទូតទីម័រខាងកើត នឹងមកកាន់កម្ពុជា ដើម្បីពិភាក្សាពីបញ្ហាចូលជាសមាជិកអាស៊ាន
01/25/2022 04:01 PM
​មន្ត្រី​ក​.​ប​.​ប​.​ បន្ត​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅ​ផ្សារ​អូរឫស្សី ខណៈ​បុណ្យចូលឆ្នាំ​ចិន​ជិត​មកដល់​
01/25/2022 04:01 PM

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

​អាវុធហត្ថបន្ទាយមានជ័យ៣នាក់រងបួស ក្នុងករណីបង្ក្រាបជនទំនើងថៃនៅក្រុងប៉ោយប៉ែត និងឃាត់ខ្លួនជនបង្ក១៥នាក់
​ឃាត់​ខ្លួន​បុរស​ម្នាក់​ជិះ​រថយន្ត​ស្លាក​លេខ​«នគរបាល» អួត​អាង​ពី​ឥទ្ធិពល​ធ្វើ​ដំណើរ​ក្នុង​តំបន់​បិទខ្ទប់​
​ប្តី-ប្រពន្ធមានផ្ទុកមេរោគកូវីត១៩ (អូមីក្រុង ) ទៅលេងផ្ទះម្តាយនៅស្រុកកំពង់ត្រឡាច អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល១៤នាក់
​រឿង​ក្មេងពាល​ ជិះឡាន​មកកាប់គេផ្អើលពេញភូមិ ​គំរាមបាញ់​ មិន​មាន​ចំណាត់ការពីអធិការ​ស្រុក​ព្រៃកប្បាស

ព័ត៌មានវីដេអូ

​តើស្ត្រីមានជំងឺទឹកនោមផ្អែមត្រូវរៀបចំខ្លួនបែបណា ដើម្បីត្រៀមយកបុត្រ ?

10/13/2021 05:10 PM
ប្រមុខ​ការ​ពារជាតិ​កម្ពុជា ​អគុណ​អាមេរិក​ដែល​ជួយ​បណ្តុះបណ្តាល​ជំនាញ​យោធា​កម្ពុជា​ នាពេល​កន្លង​ទៅ
06/08/2021 12:06 PM
សម្តេចតេជោ ហ៊ុន សែន ចាត់តំណាងចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់
06/05/2021 01:06 PM
ការឆ្លងកូវីដក្នុងក្រុងព្រះសីហនុថមថយបន្តិចក្នុងរយៈពេលចុងក្រោយនេះ ខណៈការចាក់វ៉ាក់សាំងកំពុងដំណើរការ
05/28/2021 02:05 PM
ការអនុវត្តវិធានសុខាភិបាលប្រឆាំងនឹងការឆ្លងជំងឺកូវីដនៅតាមរោងចក្រ នៅមានកម្រិត
05/28/2021 02:05 PM