គ្រួសារចំណាប់ខ្មាំង និងពលរដ្ឋអ៊ីស្រាអែល ប្រមូលផ្ដុំនៅទីក្រុង Tel Aviv តវ៉ាប្រឆាំងការកាន់កាប់ដែនដីហ្កាហ្សាទាំងស្រុង

2025/08/07 06:31:57 pm        88

សារព័ត៌មាន N12របស់អ៊ីស្រាអែល បានរាយការណ៍ថា ក្រុមបាតុកររាប់រយនាក់ រួមទាំងក្រុមគ្រួសារចំណាប់ខ្មាំងដែលនៅតែត្រូវបានជាប់ឃុំនៅដែនដីហ្កាហ្សា បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់អ៊ីស្រាអែល ក្នុងការពង្រីកសង្រ្គាម និងដណ្តើមកាន់កាប់តំបន់ហ្កាហ្សាទាំងស្រុង។

ក្រុមបាតុករបានដើរក្បួនក្នុងទីក្រុងនេះ ហើយឆ្លងកាត់ច្រកទ្វារនៃបរិវេណយោធា Kirya ក្នុងទីក្រុង Tel Aviv។ ពួកគេបានអំពាវនាវឱ្យបញ្ឈប់ការពង្រីកប្រតិបត្តិការរបស់កងទ័ពការពារអ៊ីស្រាអែល IDF នៅក្នុងតំបន់ហ្កាហ្សា ដែលពួកគេបាននិយាយថានឹងធ្វើឱ្យជីវិតរបស់ចំណាប់ខ្មាំងក្នុងដៃក្រុមហាម៉ាសស្ថិតក្នុងហានិភ័យ។  

ក្នុងអំឡុងពេលបាតុកម្ម ការប៉ះទង្គិចបានផ្ទុះឡើងជាមួយនគរបាលអ៊ីស្រាអែល ហើយឳពុករបស់ចំណាប់ខ្មាំងម្នាក់ត្រូវបាននាំចេញពីកន្លែងតវ៉ា។

យោងតាមសារព័ត៌មាន N12 ដដែល ការតវ៉ាក៏ត្រូវបានចូលរួមដោយអតីតចំណាប់ខ្មាំងឈ្មោះ Yocheved Lifshitz និងម្នាក់ទៀត ឈ្មោះ Ohad Ben-Ami ដែលបានអំពាវនាវឱ្យបន្តការចរចារសម្រាប់កិច្ចព្រមព្រៀងនាំយកចំណាប់ខ្មាំងត្រឡប់មកវិញផងដែរ។

ក្រុមអ្នកតវ៉ាបានព្រមានថា ការកាន់កាប់តំបន់ហ្កាហ្សាស្ទ្រីប អាចនាំឲ្យបាត់បង់ជីវិតមនុស្សជាទីស្រឡាញ់របស់ពួកគេ។

ក្រុមអ្នកតវ៉ាអ៊ីស្រាអែលបានបិទផ្លូវធំមួយក្នុងទីក្រុង Tel Aviv កាលពីថ្ងៃអង្គារ ៥ សីហា ខណៈពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលជួយសម្រួលដល់កិច្ចព្រមព្រៀងចំណាប់ខ្មាំង និងដើម្បីបញ្ចប់សង្រ្គាម      ហ្កាហ្សា ។ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងក្រុមមន្ត្រីនគរបាល និងក្រុមបាតុករ នៅពេលកងកម្លាំងបានចាប់ផ្តើមនាំអ្នកដែលបិទផ្លូវចេញ ដោយដាក់ស្លាកថា ការតវ៉ាខុសច្បាប់៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        16
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm