រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃពុធ (៦ សីហា) ថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់អគ្គនាយករងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) ទៅកាន់ទីក្រុងតេអេរ៉ង់ គឺមានបំណងដើម្បីពិភាក្សាអំពីក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ ពុំមែនសម្រាប់ការត្រួតពិនិត្យ ឬវាយតម្លៃនោះទេ។

ថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ លោក Araqchi បាននិយាយថា ការអញ្ជើញត្រូវបានធ្វើឡើង «ស្របតាមច្បាប់របស់សភាប្រទេសឥស្លាមមួយនេះ» ហើយដំណើរទស្សនកិច្ចទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធីរបស់ប្រទេស។
ដោយដោះស្រាយការរំពឹងទុកអំពីការចរចាជាថ្មីជាមួយសហរដ្ឋអាមេរិក លោក Araqchi បាននិយាយថា គ្មានកិច្ចប្រជុំទាក់ទងនឹងការចរចាត្រូវបានបញ្ចប់ចុងក្រោយនោះទេ។ លោកបានទទួលស្គាល់ថា សារពីទីក្រុងវ៉ាស៊ីនតោននៅតែបន្តទៅដល់ទីក្រុងតេអេរ៉ង់ ប៉ុន្តែបានសង្កត់ធ្ងន់ថាការចរចាណាមួយនាពេលខាងមុខ នឹងអាស្រ័យលើផលប្រយោជន៍របស់អ៊ីរ៉ង់។

ទីភ្នាក់ងារIAEA បាននិយាយថា ខ្លួនត្រូវតែបានអនុញ្ញាតឱ្យបន្តការត្រួតពិនិត្យ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកក្នុងគោលបំណងបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបដិសេធមិនឲ្យប្រទេសនេះអាចផលិតអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់ តែងតែបដិសេធមិនស្វែងរកអាវុធនុយក្លេអ៊ែរ និងបាននិយាយថាកម្មវិធីរបស់ខ្លួនធ្វើឡើងឡើងដោយសន្តិវិធី។