ការប្រកួត​របស់ខេត្ត​ព្រៃវែង​ចុង​សប្ដាហ៍​នេះ​លើក​ទៅលេង​ខែ​មេសា​

2021/04/27 09:59:58 am        182

​បាល់ទាត់៖ ការប្រកួត​ទី​២​ របស់​ក្លិប​ចំណូល​ថ្មី​ព្រៃវែង ត្រូវ​លើក​ពេល​ទៅលេង​នៅ​ខែ​មេសា​ហើយ​ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​ របស់​គណៈកម្មការរៀបចំ​កា​រ​ប្រកួត​កីឡាបាល់ទាត់​ជាតិ​កម្ពុជា (CNCC)​។

​​មូលហេតុ​នៃ​ការ​លើក​ពេលនេះ​ដោយ យោង​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន​នេះ​ នៃ​ការ​រីក​រាល​ដា​ល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​សហគមន៍ និង​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាលដាល​បន្ត និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាយថាហេតុ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ សម្រេច​កែសម្រួល​កម្មវិធី​ប្រកួត​រវាង​ក្លិប​​ខេត្ត​ព្រៃវែង ជាមួយ​ក្លិប​សូល​ទី​ឡូ​អង្គរ​នៅ​កីឡដ្ឋាន​ខេត្ត​ព្រៃវែង ទៅ​លេង​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​។​ នេះ​ជា​ការ​ប្រកួត​ទី​៤​ នៃ​សប្តាហ៍​ទី​២ ​ដែល​ត្រូវ​លើក​ពេល​ប្រកួត បន្ទាប់ពី​ការប្រកួត​រវាង​វិសាខា និង​នគរបាល​ជាតិ និង​ការប្រកួត​រវាង​ណា​ហ្កា​វើ​លដ៍ និង​កង​យោធពល​ខេមរភូមិន្ទ​ដូរ​ទៅលេង​ថ្ងៃ​ទី​២០ ខែ​មេសា​ខាងមុខ​នេះ​ដែរ​។​

​ចំពោះ​មុខ​សម្រាប់​ការប្រកួត​សប្តាហ៍​ទី​២​ នេះ​នៅ​សល់​តែ​ ២​ប្រកួត​ទេ​គឺ​ព្រះខ័ន​រាជ​ស្វាយរៀង ប្រកួត​ជាមួយ​អគ្គិសនី​កម្ពុជា​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​ ថ្ងៃ​ទី​១៣ ខែ​មីនា និង​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​គីរីវង់​សុខ​សែន​ជ័យ​ថ្ងៃទី​១៤ ខែ​មីនា​នៅ​កីឡដ្ឋាន SRU ​នេះ​បើ​គ្មាន​ការប្រែប្រួល​ដោយ​ស្ថានភាព​បច្ចុប្បន្ន​។​ ​សូម​រំលឹក​ថា​ កាលពី​ឆ្នាំ​២០២០ កូ​វីដ​-១៩ បាន​ធ្វើ​ឱ្យ​ការប្រកួត​បាល់ទាត់​កម្ពុ​ជា ពន្យា​ពេល​ប្រកួត​ពី​កំឡុង​ខែ​មីនា​នេះ​រហូតដល់​ខែ​មិថុនា ហើយ​ការប្រកួត​លី​គ​កម្ពុជា​ក៏បាន​កែសម្រួល​រូ​ម​មន្ត​ប្រកួត​ផង​ដែរ​៕

អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm