សមាជិកសភារដ្ឋ Illinois លោក Mike Quigley កាលពីថ្ងៃពុធ បានអំពាវនាវឲ្យសហរដ្ឋអាមេរិកទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហើយបានសម្តែងការព្រួយបារម្ភចំពោះការសម្លាប់ជនជាតិអាមេរិកប៉ាឡេស្ទីនដោយ អ៊ីស្រាអែល និងការខ្វះខាតប្រព័ន្ធផ្សព្វផ្សាយរាយការណ៍អំពីការស្លាប់របស់ពួកគេ។

សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ដែលបានជាប់ឆ្នោតក្នុងឆ្នាំ ២០០៩ រូបនេះ បានប្រាប់សារព័ត៌មាន Arab News ថា ការលះបង់របស់ពួកគេ និងអ្វីដែលអ្នករិះគន់ហៅថា «អំពើប្រល័យពូជសាសន៍»របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា កំពុងជំរុញឲ្យមានការគាំទ្រថ្មីមួយចំពោះសន្តិភាព។

សមាជិកសភាគណបក្សប្រជាធិបតេយ្យរាប់សិបនាក់ បានចុះហត្ថលេខាលើលិខិតព្រាងមួយកាលពីថ្ងៃចន្ទ ដោយអំពាវនាវឲ្យសហរដ្ឋអាមេរិកទទួលស្គាល់ភាពជារដ្ឋប៉ាឡេស្ទីន។
សមាជិកនៃគណៈកម្មាធិការជម្រើសអចិន្ត្រៃយ៍របស់សភាទទួលបន្ទុកការស៊ើបការណ៍សម្ងាត់ និងជាសហប្រធាននៃទំនាក់ទំនងទ្វេភាគីរវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក លោក Quigley បាននិយាយថា លោក ពិតជា«រន្ធត់ចិត្តយ៉ាងខ្លាំង» ដោយសាររបាយការណ៍ និងរូបភាពជាច្រើនដែលចេញមកពីតំបន់ហ្កាហ្សា។
លោកបានថ្លែងថា៖«របៀបដែលសង្រ្គាម ត្រូវបានបង្កឡើង គឺមានសារៈសំខាន់ដូចហេតុផលដែលអ្នកប្រយុទ្ធនឹងសង្រ្គាមនេះ ហើយនៅពេលណាមួយ អ្នកគ្រាន់តែមិនយល់ស្របជាមួយមិត្តភក្តិរបស់អ្នក ហើយ ប្រាប់ពួកគេថា «សង្គ្រាមនេះ ត្រូវតែបញ្ឈប់» ដោយបានបន្ថែមថា ជម្លោះ និងការសម្លាប់ជនជាតិអាមេរិកប៉ាឡេស្ទីន កំពុងប៉ះពាល់ដល់មតិសាធារណៈរបស់សហរដ្ឋអាមេរិក។