ក្រុមហេសបូឡា៖ ការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីលីបង់ ក្នុងរឹតបន្តឹងការគ្រប់គ្រងអាវុធ គឺជា«អំពើបាបដ៏ធ្ងន់ធ្ងរ»

2025/08/07 09:38:06 pm        184

ក្រុមហេសបូឡាហ៍បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលលីបង់កំពុងប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរមួយ ដោយប្រគល់ភារកិច្ចឲ្យកងទ័ពបង្កើតការគ្រប់គ្រងផ្តាច់មុខដោយរដ្ឋទៅលើអាវុធ ដោយធ្វើឲ្យមានការបែកបាក់ជាតិ ជុំវិញការអំពាវនាវឲ្យក្រុមមូស្លីមស៊ីអ៊ីតទម្លាក់អាវុធ។

គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ បានអនុញ្ញាតឲ្យកងទ័ពលីបង់រៀបចំផែនការរឹតបន្តឹងការប្រើប្រាស់អាវុធនៅទូទាំងប្រទេស ដល់កងកម្លាំងសន្តិសុខផ្លូវការចំនួន ៦ នៅចុងឆ្នាំនេះ ដែលជាបញ្ហាប្រឈមដ៏ធំមួយចំពោះក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។

ការសម្រេចនេះ បានកើតឡើង បន្ទាប់ពីអាមេរិក និងភាគីប្រឆាំងក្រុមហេសបូឡានៅលីបង់ បង្កើនសម្ពាធលើគណៈរដ្ឋមន្ត្រី ដើម្បីប្តេជ្ញាជាសាធារណៈក្នុងការដកហូតអាវុធពីក្រុមនេះ ស្របពេលមានការព្រួយបារម្ភថា អ៊ីស្រាអែលអាចបង្កើនការវាយប្រហារលើលីបង់ ប្រសិនបើពួកគេបរាជ័យ ក្នុងការធ្វើដូច្នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយកាលពីថ្ងៃពុធ ក្រុមហេសបូឡា បាននិយាយថា ការសម្រេចបែបនេះ គឺជាលទ្ធផលនៃ «ការបញ្ជា» របស់សហរដ្ឋអាមេរិក ហើយថា ចាំបាច់ត្រូវតែដោះស្រាយបញ្ហានេះ។

ក្រុមហេសបូឡា បានបន្ថែមថា៖«រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Nawaf Salam បានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ធ្ងរ ដោយការសម្រេចចិត្តដកអាវុធរបស់ប្រទេសលីបង់ ដែលត្រូវទប់ទល់នឹងអ៊ីស្រាអែលដែលជាសត្រូវនោះ។ ការសម្រេចបែបនេះ បម្រើផលប្រយោជន៍អ៊ីស្រាអែលទាំងស្រុង»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        95
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm