បឹងកេត ក្លាយជាក្លិបទី៣ ដែលផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ

2025/08/07 03:07:30 pm        123

ក្លិបបាល់ទាត់បឹងកេត បានក្លាយជាក្លិបសមាជិកលីគកំពូលកម្ពុជាទី៣ ដែលបានប្រកាសផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនឧបត្ថម្ភ EGO Sport ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់របស់ថៃ ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន បន្ទាប់ពីកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ រហូតមានការប៉ះទង្គិចប្រដាប់អាវុធ កាលពីថ្មីៗកន្លងទៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិបបឹងកេត កាលពីល្ងាចថ្ងៃពុធកន្លងទៅ បានបញ្ជាក់ថា បន្ទាប់ពីបានគិតគូរនិងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ប្រកបដោយស្មារតីយោគយល់ និងគោរពគ្នាទៅវិញទៅមក ក្លិបបឹងកេត និងក្រុមហ៊ុនឧបត្ថម្ភ EGO Sport ដែលជាដៃគូរបស់ក្លិបរយៈពេល ៦ឆ្នាំមកហើយ បានឯកភាពគ្នាផ្អាកកិច្ចសហការជាមួយគ្នាដោយអាស្រ័យកាលៈទេសៈនៃស្ថានភាពបច្ចុប្បន្ននេះ ទោះបីជាកិច្ចសន្យានៅសល់សុពលភាពនៅឡើយក៏ដោយ។

យ៉ាងណាមិញ ដើម្បីទាន់ការចាប់ផ្ដើមរដូវកាលថ្មី ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតនាចុងសប្ដាហ៍នេះ ក្នុងស្ថានភាពបន្ទាន់នេះ  ក្លិបបានសម្រេចសូមរក្សាជម្រើស ដែលមានជាក់ស្ដែងចំពោះមុខ គឺការប្រើប្រាស់សម្ភារដែលបានផលិតនិងបោះពុម្ពរួចរាល់តាំងពីមុនមានភាពតានតឹងកើតឡើង សម្រាប់កីឡាករ និងមន្រ្តីក្រុម ដោយក្លិបនឹងប្រើប្រាស់ជាបណ្តោះអាសន្នសិន ខណៈដែលក្លិបកំពុងស្វែងរកដៃគូឧបត្ថម្ភថ្មីដែលមានគុណភាពល្អសម្រាប់សហការនារដូវកាលក្រោយ។

ទន្ទឹមជាមួយគ្នា គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់របស់ក្លិប ក៏បានថ្លែងអំណរគុណ ចំពោះការយោគយល់ និងការគាំទ្រពីសំណាក់អ្នកគាំទ្រទាំងអស់ ក្នុងកាលៈទេសៈដ៏លំបាកនេះ ហើយរាល់ថវិកាដែលបានពីការលក់សម្លៀកបំពាក់របស់ក្លិបរដូវកាលថ្មី ក្លិបនឹងដកចំណែកចំនួន ២ដុល្លារក្នុងមួយអាវ ដើម្បីយកទៅបរិច្ចាគដល់មូលនិធិសប្បុរសធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋជនភៀសសឹក ដែលរងផលប៉ះពាល់ និងគាំទ្រដល់វីរកងទ័ពជួរមុខរបស់កម្ពុជាផងដែរ។

គួរដឹងថា កាលពីថ្មីៗកន្លងទៅ មានក្លិបបាល់ទាត់កម្ពុជា ២ក្រុមមកហើយ ដេលបានប្រកាសផ្អាកកិច្ចសន្យាបណ្ដោះអាសន្នជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ រួមមានក្លិបក្លិបភ្នំពេញក្រោន បានផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុន Warrix និងក្លិបណាហ្គាវើលដ៏ បានប្រកាសផ្អាកកិច្ចសហការជាមួយក្រុមហ៊ុន FBT៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

អត្ថបទដែលទាក់ទង

ភ្នំពេញក្រោន និងអង្គការស្មារតីនៃអ្នកកីឡា ចាប់ដៃគ្នាបញ្ជ្រាបការអព់រំពីគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ
2025/08/07 03:14:45 pm        1
បឹងកេត ក្លាយជាក្លិបទី៣ ដែលផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ
2025/08/07 03:07:30 pm        1
បឹងកេត ប្រកាសកៀគរជំនួយ និងសម្ភារ ជួយដល់ជនភៀសសឹក ដែលរងផលប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ
2025/08/06 03:46:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម កែវ រតនៈ ៖ ដើម្បីជាតិរឹងមាំពលរដ្ឋត្រូវសាមគ្គីភាព ខិតខំរៀនសូត្រ និងបំពេញភារកិច្ចរៀងៗខ្លួន ឱ្យបានល្អ

2025/08/09 12:55:09 pm
​ស្ថានភាពព្រំដែននៅព្រះវិហារ និងឧត្ដរមានជ័យស្ងប់ស្ងាត់ តែថៃបង្កើនការផ្សព្វផ្សាយព័ត៌មានមិនពិត
2025/08/09 12:06:12 pm
​BREAKING NEWS! អ្នកទេសចរជនជាតិម៉ាឡេស៊ី ២នាក់ ត្រូវបានដុតនៅកណ្តាលទីក្រុងបាងកក ហើយជនសង្ស័យ​ត្រូវចាប់ខ្លួន
2025/08/09 11:59:17 am
​ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក អញ្ជើញប្រគល់ស្បៀងជូនជនភៀសសឹកចំនួន ៤៥៥២គ្រួសារ ក្នុងស្រុកបន្ទាយអំពិល
2025/08/09 11:53:28 am
​ប្រទេសអាស៊ែបៃហ្សង់ និងអាមេនី ចុះកិច្ចព្រមព្រៀងសម្របសម្រួលដោយលោក Trump នៅសេតវិមាន
2025/08/09 11:50:55 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/07 01:56:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/08 07:25:03 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am