ភ្នំពេញក្រោន និងអង្គការស្មារតីនៃអ្នកកីឡា ចាប់ដៃគ្នាបញ្ជ្រាបការអព់រំពីគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ

2025/08/07 10:14:45 pm        558

ក្លិបបាល់ទាត់ភ្នំពេញក្រោន នាពេលថ្មីៗ បានប្រកាសអំពីកិច្ចសហការជាមួយអង្គការស្មារតីនៃអ្នកកីឡា ក្នុងការគំនិតផ្តួចផ្តើមថ្មីមួយ អំពីគម្រោង «បាល់ទាត់ និងការអប់រំអំពីហានិភ័យអំពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ សម្រាប់យុវជនដែលផ្លាស់ទីលំនៅ»។

ប្រភពព័ត៌មានពីក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គម្រោងដ៏សំខាន់នេះ ក្រោមកិច្ចសហការណ៍ជាមួយ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) ដើម្បីបញ្ជ្រាបការអប់រំ ស្តីពីហានិភ័យនៃអាវុធជាតិផ្ទុះ (EORE) ជាបន្ទាន់ តាមរយៈកីឡាបាល់ទាត់ ជាប្រភេទកីឡាទទួលបានការស្រលាញ់ដោយយុវជនដែលផ្លាស់ទីលំនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ។

ប្រភពដដែលបានបន្ដថា ការគំនិតផ្តួចផ្តើមបង្កើតគម្រោងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពជម្លោះព្រំដែននាពេលថ្មីៗនេះ រវាងកម្ពុជា និងថៃ ដែលនាំឲ្យមានការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន ខណៈពេលដែលសហគមន៍ជាច្រើន កំពុងចាប់ផ្តើមដំណើរការត្រឡប់ទៅផ្ទះរបស់ពួកគេវិញ អាចជាការគំរាមកំហែងនៃហានិភ័យសំណល់ជាតិផ្ទុះដែលសល់ពីសង្រ្គាម(ERW) ដែលនៅតែជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ជាពិសេសសម្រាប់កុមារ។

លោក លី ហៀង អគ្គលេខាធិការអតីតក្រុមជើងឯកលីគ ៨សម័យនេះ បានថ្លែងថា ភ្នំពេញក្រោន គឺលើសពីក្លឹបបាល់ទាត់មួយ ដោយក្លិបគឺជាសសរស្តម្ភមួយនៃសហគមន៍។ សុវត្ថិភាព និងសុខុមាលភាពរបស់យុវជនកម្ពុជា គឺជាអាទិភាពបំផុតរបស់ក្លិប។ ដូច្នេះតាមរយៈការចាប់ដៃគូជាមួយអង្គការស្មារតីនៃអ្នកកីឡា ក្លិបអាចប្រើប្រាស់អនុភាពកីឡាបាល់ទាត់ ដើម្បីផ្តល់សារសង្គ្រោះជីវិតការភ្ជាប់ទំនាក់ទំនង និងជះឥទ្ធិពលសម្រាប់យុវជនទាំងអស់។

ចំពោះអង្គការស្មារតីនៃអ្នកកីឡា ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏ល្បីល្បាញ ដែលមានឯកទេសក្នុងការប្រើប្រាស់កីឡាបាល់ទាត់ដើម្បីបង្រៀនការយល់ដឹងអំពីហានិភ័យអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ នឹងដឹកនាំការបណ្តុះបណ្តាលដោយផ្ទាល់តាមរយៈគរុកោសល្យរបស់ខ្លួន។ កម្មវិធីសិក្សាដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយ CMAA នឹងផ្តល់នូវព័ត៌មានសំខាន់ៗ ស្តីពីការកំណត់អត្តសញ្ញាណ ការជៀសវាង និងការរាយការណ៍អំពីគ្រាប់មិនទាន់ផ្ទុះទាំងអស់ តាមរយៈកម្មវិធីកីឡាដើម្បីសាមគ្គីភាព និងការអប់រំកាយដើម្បីឲ្យស្មារតីរឹងមាំឡើងវិញក្រោយពីភាពភ័យខ្លាចនៃសង្រ្គាម។

លោក Scotty Lee ស្ថាបនិកអង្គការស្មារតីនៃអ្នកកីឡា បានបង្ហាញសេចក្ដីសោមនស្សរីករាយ ក្នុងការចូលរួមជាមួយក្លឹបភ្នំពេញក្រោន និង CMAA លើគម្រោងដ៏សំខាន់នេះ ដ្បិតបាល់ទាត់ បានផ្តល់នូវវេទិការពិសេសមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកុមារ និងបញ្ជូនព័ត៌មានសុវត្ថិភាពសំខាន់ៗ នៅក្នុងបរិយាកាសដែលមិនមានការបំភិតបំភ័យ។ ដូច្នេះតាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតអង្គការបានភ្ជាប់ទៅដល់កុមារ និងយុវជន ដែលផ្លាស់ទីលំនៅរាប់រយនាក់ និងផ្តល់ឲ្យពួកគេនូវចំណេះដឹងដែលចាំបាច់ត្រូវការដើម្បីរក្សាសុវត្ថិភាពនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។

តាមផែនការ គម្រោង «បាល់ទាត់ និងការអប់រំអំពីហានិភ័យអំពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ សម្រាប់យុវជនដែលផ្លាស់ទីលំនៅ» នេះ នឹងត្រូវដាក់ឲ្យប្រើនៅក្នុងជំរំជនភៀសសឹក និងសហគមន៍វិលត្រឡប់មកវិញក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហា រក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕ អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm