សេចក្តីថ្លែងការណ៍របស់កងទ័ព៖ អ៊ីស្រាអែលបានវាយប្រហារទីតាំងផលិតអាវុធរបស់ក្រុមហាម៉ាស

2025/08/07 10:21:16 pm        318

កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការវាយប្រហារទៅលើទីតាំងផលិតអាវុធរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«នៅកន្លែងនេះ ក្រុមហាម៉ាសបានផលិតអាវុធដែលត្រូវបានប្រើដោយក្រុមភេរវករហាម៉ាស ពេញមួយសង្រ្គាម ដើម្បីវាយប្រហារកងទ័ព IDF។

យោធាបានបន្ថែមថា៖«មុនពេលវាយប្រហារ វិធានការជាច្រើន ត្រូវបានចាត់ឡើង ដើម្បីកាត់បន្ថយហា      និភ័យនៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល រួមទាំងការជម្លៀសប្រជាជនស៊ីវិល នៅក្នុងតំបន់ ការប្រើប្រាស់គ្រាប់រំសេវច្បាស់លាស់ ការឃ្លាំមើលពីលើអាកាស និងការស៊ើបការណ៍បន្ថែម»។

យោងតាម IDFបានឲ្យដឹងថា  កងកម្លាំងអ៊ីស្រាអែល បន្តប្រតិបត្តិការយោធា នៅជិតទីក្រុងហ្កាហ្សា ក៏ដូចជានៅតំបន់ភាគខាងជើង និងភាគខាងត្បូងនៃដែនដីនេះ។ សេចក្តីថ្លែងការណ៍ បានកត់សម្គាល់ថា៖«នៅក្នុងទីក្រុង Daraj Tuffah កងទ័ព IDF បានកំណត់អត្តសញ្ញាណភេរវករប្រហែល ១០នាក់ នៅក្នុងតំបន់នៃប្រតិបត្តិការរបស់ពួកគេ។ នៅពេលកំណត់អត្តសញ្ញាណភេរវករបានយ៉ាងឆាប់រហ័ស កងទ័ពអាកាសអ៊ីស្រាអែល (IAF) បានវាយប្រហារ និងបានសម្លាប់ភេរវករមួយក្រុមនោះ។

នៅភាគខាងជើងហ្កាហ្សា កងកម្លាំងអ៊ីស្រាអែល«បានរុះរើជើងទ្រដែលបាញ់កាំភ្លើងត្បាល់ឆ្ពោះទៅកាន់កងទ័ព IDF» និងបានសម្លាប់ភេរវករជាច្រើននាក់ នៅក្នុងទីក្រុង Beit Hanoun។

នៅភាគខាងត្បូងតំបន់នេះ កងទ័ព IDF «បានកំណត់ទីតាំងផ្លូវរូងក្រោមដីដ៏សំខាន់មួយចំនួន និងបានសម្លាប់ភេរវករជាច្រើននាក់ផងដែរ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        211
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        252
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm